ប្រធានាធិបតីវេណេហ្ស៊ុយអេឡាចោទប្រកាន់ក្រុមស្ដាំនិយមញុះញង់អំពើហឹង្សា ដើម្បីបម្រើបណ្ដាអានុភាពនៅខាងក្រៅ

(VOVWORLD) - នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសវេណេហ្ស៊ុយអេឡាលោក Jorge Arreaza បានចោទប្រកាន់រដ្ឋអំណាចអាមេរិក ដោយបានចូលរួមញុះញង់ ផ្ដល់ហិរញ្ញប្ប ទាននិងឈរនៅពីក្រោយដើម្បីជំរុញអោយឧបាយ កលធ្វើរដ្ឋប្រហាររបស់មេដឹកនាំភាគីប្រឆាំងលោក Juan Guaido ដោយមានការចូលរួមរបស់ ទាហានត្បត់ មួយក្រុមតូច សំដៅផ្តួលរលំរដ្ឋអំណាចស្របច្បាប់របស់ប្រធានាធិបតីលោក Nicolas Maduro។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាចោទប្រកាន់ក្រុមស្ដាំនិយមញុះញង់អំពើហឹង្សា ដើម្បីបម្រើបណ្ដាអានុភាពនៅខាងក្រៅ - ảnh 1កងកម្លាំងសន្តិសុខវេណេហ្ស៊ុយអេឡាប៉ះទង្គិចជាមួយក្រុមទាហានបះបោរនៅមូលដ្ឋានសឹក La Carlota នៅរដ្ឋធានី Caracas នាថ្ងៃទី៣០ ខែមេសា (រូបថត៖ AFP/TTXVN) 

ក្នុងសុន្ទរកថានាថ្ងៃទី៣០ ខែមេសា ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro បានប្រកាសថា ឧបាយកលធ្វើរដ្ឋប្រហារដែលបានបំផុសឡើង នាថ្ងៃដដែលដោយមេដឹកនាំភាគីប្រឆាំងលោក Juan Guaido គឺជាសក្ខីភាពដែល បញ្ជាក់អោយឃើញនូវភាពគង់វង្សនៃក្រុមស្តាំនិយមនានាដែលជានិច្ចកាលស្វែង រកវិធីដើម្បីបង្កើតព្រឹត្តិការណ៍ហឹង្សា សំដៅបម្រើផលប្រយោជន៍របស់បណ្ដា អានុភាពនៅខាងក្រៅប្រទេស។

        នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសវេណេហ្ស៊ុយអេឡាលោក Jorge Arreaza បានចោទប្រកាន់រដ្ឋអំណាចអាមេរិក ដោយបានចូលរួមញុះញង់ ផ្ដល់ហិរញ្ញប្ប ទាននិងឈរនៅពីក្រោយដើម្បីជំរុញអោយឧបាយកលធ្វើរដ្ឋប្រហាររបស់មេដឹកនាំភាគីប្រឆាំងលោក Juan Guaido ដោយមានការចូលរួមរបស់ ទាហានត្បត់ មួយក្រុមតូច សំដៅផ្តួលរលំរដ្ឋអំណាចស្របច្បាប់របស់ប្រធានាធិបតីលោក Nicolas Maduro។

        មុននោះ នាព្រឹកព្រលឹមថ្ងៃទី៣០ ខែមេសា មេដឹកនាំភាគីប្រឆាំងលោក Juan Guaido បានផ្សាយសារមួយដែលអំពាវនាវអោយកងកម្លាំងប្រដាប់អាវុធ និងប្រជាជនចូលរួម “ដំណាក់កាលចុងក្រោយនៃយុទ្ធនាការសេរី” សំដៅបញ្ចប់ ការ “រំលោភអំណាច” របស់លោក Nicolas Maduro។ សេចក្ដីអំពាវនាវនេះបាន បង្កឡើងការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខជាមួយក្រុមបាតុករនៅរដ្ឋធានី Caracas៕

ប្រតិកម្មទៅវិញ

ផ្សេងៗ