![ប្រធានាធិបតីវេណេហ្ស៊ុយអេឡាទៅបំពេញទស្សនកិច្ចនៅគុយបា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_03_18/ttxvn_20160318_venezuela_copy.jpg) |
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro (រូបថត៖Reuters/TTXVN) |
(VOVworld) - នាយប់ថ្ងៃទី១៧ មិនា តាមម៉ោងតំបន់ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា
លោក Nicolas Maduro បានប្រកាសថា លោកនឹងទៅកាន់គុយបានាយប់ថ្ងៃដដែល
ដើម្បីចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលជាន់ខ្ពស់វេណេហ្ស៊ុយ
អេឡា-គុយបា ដែលក្នុងនោះប្រទេសទាំងពីរនឹងត្រួតពិនិត្យឡើង វិញនូវកិច្ចព្រម
ព្រៀងទ្វេភាគី។លោក Maduro បានលើកច្បាស់ថា នាថ្ងៃទី១៨ មិនា ភាគីទាំងពីរនឹង
ប្រកាសគោលនយោបាយរួមថ្មីមួយចំនួនសំដៅពង្រឹងយន្ត ការធ្វើសមាហរណកម្ម
ក្នុងក្របខ័ណ្ឌសម្ព័ន្ធភាព Bolivar សំរាប់ទ្វីបអាមេរិក (ALBA)៕