ប្រធានាធិបតីសាធារណះរដ្ឋសេសែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម


                   

ប្រធានាធិបតីសាធារណះរដ្ឋសេសែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1

          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក ​Truong Tan Sang ប្រធានាធិបតីសាធារណះរដ្ឋ​សេសែល លោក ​James Alix Michel បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ​ពីថ្ងៃទី២៨ ដល់​ថ្ងៃ​ទី ២៩ សីហា។ នាព្រឹកថ្ងៃទី ២៨ សីហា បន្ទាប់ពីពិធីទទួលជាផ្លូវការ ​នៅ​ទីក្រុងហាណូយ លោកTruong Tan Sang និង លោក ​James Alix Michel បានដំណើការចរចារ។ ស្ដីពីទំនាក់ទំនងទ្វេភាគិ ភាគីទាំងពីរ​បាន​សម្ដែងនុវការពេញចិត្តចំពោះការអភិវឌ្ឍន៍​ទំនាក់ទំនងលើច្រើនវិស័យ រវាង​ប្រទេសទាំងពីរ ក្នុងរយះពេលលកន្លងទៅ និងថ្នាក់ដឹកនាំទាំងពីររូបក៏បាន​ឯកភាពថា÷​នឹងបញ្ជាណែនាំគ្រប់ក្រសួង ស្ថាប័នទាក់ទិន​នៃប្រទេសទាំងពីរ ​បន្តសកម្មអនុវត្តរាល់វិធានការសហប្រតិបត្តិការជាក់ស្ដែងក្នុងរយះពេល​ខាងមុខ ដូចជា÷​វិនិយោគ ទេសចរណ៍ កសិកម្ម…ជាដើម។

          នាថ្ងៃនេះដែរ នៅទីក្រុងហាណូយអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានមានជំនួបធ្វើការជាមួយ ប្រធានាធិបតីសាធារណះរដ្ឋ​សេសែល លោក ​James Alix Michelផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ