ប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសពីមូលនិធិចំនួន ១ ពាន់លានដុល្លារដើម្បីជួយ ឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងសន្និសីទអនឡាញក្រោមប្រធានបទ "វេទិកាអាកាស ធាតុនិងថាមពលរបស់ខឿនសេដ្ឋកិច្ចធំៗ" លោក Biden បានប្រកាស រួមវិភាគទាន ចំនួន ១ ពាន់លានដុល្លារអាមេរិកដល់មូលនិធិអាកាសធាតុបៃតង ដែលជាមូលនិធិ ឧបត្ថម្ភគម្រោងថាមពលស្អាត និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅ តាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ 

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ២០ ខែមេសា បានប្រកាស ពីផែនការបង្កើនមូលនិធិដើម្បីជួយឧបត្ថម្ភបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការឆ្លើយ តបនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះកាប់បំផ្លាញព្រៃឈើ Amazon នៅ ប្រេស៊ីល។ អញ្ជើញថ្លែងនៅក្នុងសន្និសីទអនឡាញក្រោមប្រធានបទ "វេទិកាអាកាស ធាតុនិងថាមពលរបស់ខឿនសេដ្ឋកិច្ចធំៗ" លោក Biden បានប្រកាស រួមវិភាគទាន ចំនួន ១ ពាន់លានដុល្លារអាមេរិកដល់មូលនិធិអាកាសធាតុបៃតង ដែលជាមូលនិធិ ឧបត្ថម្ភគម្រោងថាមពលស្អាត និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅ តាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ លោកក៏បានប្រកាសពីផែនការរៃអង្គាសថវិកា ចំនួន ៥០០ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខសម្រាប់មូលនិធិ Amazon ដើម្បី ឆ្លើយតបនឹងការកាប់បំផ្លាញព្រៃឈើ Amazon នៅប្រទេសប្រេស៊ីល និងសកម្មភាព ពាក់ព័ន្ធផងដែរ។ ក្នុងអំឡុងពេលកាន់អំណាច លោក Biden បានសន្យាថា នឹងនាំ បញ្ហាប្រែប្រួលអាកាសធាតុជាអាទិភាពចម្បងក្នុងគោលនយោបាយ ក្នុងនោះដាក់ គោលដៅកាត់បន្ថយការបំភាយឧស្ម័នរបស់សហរដ្ឋអាមេរិកពី ៥០ ទៅ ៥២% ត្រឹមឆ្នាំ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ