![ប្រធានាធិបតីហ្វីលីពីនប្រកាសដកខ្លួនចេញពីជំនួបចរចារសន្តិភាពជាមួយកម្លាំងបះបោរ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_02_05/ttxvn_0502rodrigo_duterte epa.jpg) |
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte
ប្រកាសថា រដ្ឋាភិបាលប្រទេសនេះនឹងដកខ្លួនចេញពីជំនួបចរចារសន្តិភាពជាមួយ
កម្លាំងបះបោរឆ្វេងនិយមកងទ័ពប្រជាជនថ្មី (NPA) ដែលជាកម្លាំងប្រដាប់អាវុធនៃ
គណៈបក្សកុម្មុយនីស្តហ្វីលីពីន។តាមលោក Duterte ថា ជំនួបចរចារសន្តិភាពពោល
ខាងលើនឹងត្រូវបានផ្អាករហូតដល់ពេលណាដែលមានមូលហេតុគួរឲ្យទាក់ទាញ
អារម្មណ៍ថា ដំណើរការនេះគឺវិជ្ជមានចំពោះប្រទេសជាតិ។ មុននោះនាថ្ងៃទី៣ កុម្ភៈ
លោក Duterte ប្រកាសថា បានសំរេចលុចចោលបទ ឈប់បាញ់ដោយឯកតោភាគី
ជាមួយNPA៕