ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella ធ្វើជាអធិបតីក្នុងពិធីជូនដំណើរលោកប្រធានរដ្ឋវៀតណាម Vo Van Thuong
(VOVWORLD) - មុននោះនាព្រឹកថ្ងៃទី ២៨ ខែកក្កដា ប្រធានរដ្ឋលោក Vo Van Thuong បានទៅទស្សនាទីក្រុង Firenze រដ្ឋធានីនៃតំបន់ Toscana ហើយបានជួបសន្ទនាជាមួយប្រធានតំបន់ Toscana លោក Eugenio Giani និងអភិបាលក្រុង Firenze លោក Dario Nardella ។
ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella ធ្វើជាអធិបតីក្នុងពិធីជូនដំណើរលោកប្រធានរដ្ឋវៀតណាម Vo Van Thuong (រូបថត៖ vna) |
នាថ្ងៃទី ២៨ កក្កដា ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលីលោក Sergio Mattarella បានអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរជាផ្លូវការរបស់ប្រធានរដ្ឋលោក Vo Van Thuong និងលោកជំទាវភរិយាជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅអីតាលី។ ពិធីជូនដំណើរធ្វើឡើងនៅបន្ទប់ Sala del Brustolon ក្នុងវិមានប្រធានាធិបតី ទីក្រុងរ៉ូម។
ការដែលអ៊ីតាលីបានរៀបចំពិធីស្វាគមន៍ និងជូនដំណើរដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ ថ្នាក់ប្រមុខរដ្ឋជូនលោកប្រធានរដ្ឋ Vo Van Thuong លោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបង្ហាញពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ភាពស្និទ្ធស្នាល ការគោរព និងសេចក្តីកក់ក្ដៅ របស់ថ្នាក់ដឹកនាំអ៊ីតាលីជូនចំពោះថ្នាក់ដឹកនាំវៀតណាម។
មុននោះនាព្រឹកថ្ងៃទី ២៨ ខែកក្កដា ប្រធានរដ្ឋលោក Vo Van Thuong បានទៅទស្សនាទីក្រុង Firenze រដ្ឋធានីនៃតំបន់ Toscana ហើយបានជួបសន្ទនាជាមួយប្រធានតំបន់ Toscana លោក Eugenio Giani និងអភិបាលក្រុង Firenze លោក Dario Nardella ។
ដោយបង្ហាញពីសេចក្តីរីករាយដែលបានទៅទស្សនាទីក្រុង Firenze លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងស្វាហាប់នៃតំបន់ Toscana និងទីក្រុង Firenze ក្នុងវិស័យសិល្បៈ និងការអភិរក្សបេតិកភណ្ឌទេសចរណ៍ប្រកបដោយនិរន្តរភាព។
រីឯខ្លួនវិញ ប្រធានតំបន់ Toscana បានអបអរសាទរចំពោះជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលីរបស់ប្រធានរដ្ឋ លោក Vo Van Thuong ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះបង្ហាញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិទាំងពីរ និងការជឿទុកចិត្តសម្រាប់ជំហានអភិវឌ្ឍន៍ដ៏រឹងមាំក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ប្រធានតំបន់ Toscana បានឲ្យដឹងថា លោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្ត Vinh Phuc និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានផ្សេងទៀតរបស់វៀតណាម។
ទន្ទឹមនឹងនោះ អភិបាលក្រុង Firenze បានអះអាងនូវបំណងចង់ទាក់ទាញនិស្សិតវៀតណាមកាន់តែច្រើនមកទីក្រុងដើម្បីសិក្សាស្រាវជ្រាវ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានវៀតណាមក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ព្រមទាំងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងថាមពល។