ប្រធានាធិបតីអាមេរិកជំរុញសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបោះបង់ចោលផែនការបាញ់កាំជ្រួច

(VOV)-នាថ្ងៃទី ២៥មិនា ប្រធានាធិបតីអាមេរិក Barack Obama ដែលកំពុងបំពេញ ទស្សនកិច្ចនៅកូរ៉េខាងត្បូងបាន ជំរុញសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត កូរ៉េបោះបង់ចោលផែនការបាញ់បង្ហោះកាំជ្រួច និងចាត់ទុកថា កាយវិការនេះ អាច បំផ្លាញកិច្ចព្រមព្រៀងរវាងអាមេរិក និងសាថារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េ ស្តីអំពីជំនួយស្បៀងអាហារក៏ដូចជាយកថាទស្សចាប់ផ្តើមឡើងវិញបណ្តា កិច្ច
ចរចារនុយក្លេអ៊ែរ។ ថ្លែងមតិនៅក្នុងសន្និសិទកាសែតមួយ នៅ សេអ៊ូលបន្ទាប់ ពីការជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung Bak ប្រធានាធិបតី
អាមេរិក Obama លើកច្បាស់ថា៖ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
នឹង មិនទទួលបានលទ្ធផលអី្វដោយការគំរាមកំ ហែងឬការបង្ករឿងហេតុឡើយ។
ការបាញ់ បង្ហោះកំាជ្រួចរបស់សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េ អាច
រារាំង ដល់ការខំប្រឹងប្រែងចាប់ផ្តើមឡើងវិញកិច្ច ចរចារ ៦ភាគីស្តីអំពីបញ្ហានុយ
ក្លេអ៊ែរ ដែលត្រូវផ្អាក់ខានតាំងពីឆ្នាំ ២០០៨មក។ មុននោះ សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េបានប្រកាសថា នឹងបាញ់បង្ហោះផ្កាយរណប Kwangmy ongsong៣ដោយកំាជ្រួចទល់ដី Unha ៣ ក្នុងរយៈពេល ពីថ្ងៃទី១២ដល់ថ្ងៃទី១៦
មេសាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ