ប្រធានាធិបតីអាមេរិកទៅបំពេញទស្សនកិច្ចនៅទ្វីបអាស៊ី
|
ប្រធានាធិបតីអាមេរិក លោក Barack Obama (TTXVN) |
(VOV)_នារាត្រីថ្ងៃទី២២ មេសា (តាមម៉ោងវៀតណាម) ប្រធានាធិបតីអាមេរិក
លោក Barack Obama បានចាកចេញពីទីក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមដំណើរទស្សន កិច្ចក្នុងរយៈពេល១សប្ដាហ៍ នៅជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងហ្វីលីពីន។ នេះគឺ ជាដំណើរទស្សនកិច្ចលើកទី៥ នៅទ្វីបអាស៊ីរបស់លោក Barack Obama ចាប់ពីពេល ក្លាយទៅជាប្រធានាធិបតីអាមេរិកមក។ តាមគំរោង លោក Barack Obama និងថ្នាក់
ដឹកនាំនៃបណ្ដាប្រទេស នឹងពិភាក្សាអំពីបណ្ដាបញ្ហាសន្តិសុខ ដែលប្រទេសនានា
ក្នុងតំបន់ ត្រូវប្រឈមមុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេស គឺការចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក (TPP)៕