ប្រធានាធិបតិអាមេរិកប្រកាសថា សហរដ្ឋអាមេរិកកំពុងខិតជិតនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

(VOVWORLD) - ការប្រកាសនេះត្រូវបាននាំចេញពីរបីថ្ងៃមុនពេលសហរដ្ឋអាមេរិកយកពន្ធលើការនាំចូលថ្មីលើទំនិញចិន។

ប្រធានាធិបតិអាមេរិកលោក Donald Trump នាថ្ងៃទី ១២ ខែធ្នូបានវាយតម្លៃថា សហរដ្ឋអាមេរិកកំពុងខិតជិតនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។ ការប្រកាសនេះត្រូវបាននាំចេញពីរបីថ្ងៃមុនពេលសហរដ្ឋអាមេរិកយកពន្ធលើការនាំចូលថ្មីលើទំនិញចិន។

នៅបណ្ដាញសង្គម Twitter លោក Donald Trump បានបញ្ជាក់ថា “កំពុងកាន់ខិតនឹងកិច្ចព្រមព្រៀងធំជាមួយចិន។ ពួកគេចង់ប្រការនេះ ហើយយើងក៏ចង់ដូច្នេះដែរ”។ តាមប្រភពព័ត៌មាន លោក Trump ត្រូវបានគេគ្រោងទុកថា នឹងជួបជាមួយទីប្រឹក្សាពាណិជ្ជកម្មជួរមុខគេដើម្បីពិភាក្សាអំពីការកំណត់សម្រាប់ការយកពន្ធនៅថ្ងៃទី ១៥ ខែធ្នូខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ