ប្រធានាធិបតីអាមេរិកសុំទោសអំពីការដែលប្រជាពលរដ្ឋអាមេរិកនិងអ៊ីតាលីត្រូវបានសម្លាប់ដោយច្រឡុំ
|
ប្រធានាធិបតីអាមេរិកសុំទោសអំពីការដែលប្រជាពលរដ្ឋអាមេរិកនិងអ៊ីតាលីត្រូវបានសម្លាប់ដោយច្រឡុំ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៣ មេសា ប្រធានាធិបតីអាមេរិក លោក Barack Obama បានឡើងសម្លេងសុំទោសអំពីយុទ្ធនាការប្រឆាំងភេវរកម្មនៅអាប់ហ្គានីស្ថាននិង
ប៉ាគីស្ថាននាខែមករាកន្លងទៅដែលបានសម្លាប់ច្រឡុំប្រជាពលរដ្ឋអាមេរិកមួយ
នាក់និងប្រជាពលរដ្ឋអ៊ីតាលីមួយនាក់ទៀត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារ
ព័ត៌មាន ប្រធានាធិបតី Obama បានទទួលខុសត្រូវអំពីការដែលយន្តហោះគ្មាន
អ្នកបើកបរប្រដាប់អាវុធរបស់អាមេរិកបានវាយប្រហារទៅលើទីតាំងសង្ស័យ
របស់ជនប្រដាប់អាវុធal-Qeada នៅប៉ាគីស្ថានដែលធ្វើឲ្យចំណាប់ខ្មាំងចំនួន ២ នាក់ពោលខាងលើត្រូវស្លាប់ ។ លោក Obama បានសម្តែងការរំលែកទុកនិង
សន្យាថា៖ រដ្ឋអំណាចសហរដ្ឋនឹងសងជំងឺចិត្តវិញពីការខូចខាតនេះសំរាប់
គ្រួសាររបស់ជនរងគ្រោះ៕