ប្រធានាធិបតីអាមេរិកអះអាងអំពីទំនាក់ទំនងដ៏ល្អប្រសើរជាមួយអឺរ៉ុប

(VOVWORLD) -
ប្រធានាធិបតីអាមេរិកអះអាងអំពីទំនាក់ទំនងដ៏ល្អប្រសើរជាមួយអឺរ៉ុប - ảnh 1 ប្រធានាធិបតីអាមេរិកអះអាងអំពីទំនាក់ទំនងដ៏ល្អប្រសើរជាមួយអឺរ៉ុប

នាថ្ងៃទី ៦ កក្ដដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងអាមេរិកនិងអឺរ៉ុបដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ថ្លែងមតិនៅរដ្ឋធានីវ៉ារស្សាវ៉ាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប៉ូឡូញនោះ ប្រធានាធិបតី លោក Trump បានអះអាងថាវ៉ាស៊ីនតោនបានសម្តែងការសន្យាការពាររួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (Nato) តាមរយៈពាក្យសម្តីនិងសកម្មភាព។លោកបានដកស្រង់មាត្រាទី ៥ នៃសន្ធិសញ្ញា Nato ក្នុងនោះធានាថាបណ្ដាប្រទេសជាសមាជិកនៃសម្ព័ន្ធភាពនេះ នឹងការពារគ្នាទៅវិញទៅមក។ ប៉ុន្តែ លោកក៏បានឲ្យដឹងថា បណ្ដាប្រទេសអឺរ៉ុបគប្បីយកចិត្តទុកដាក់លើវិស័យការពារជាតិ ដើម្បី “ការពារខ្លួនឯង”។

   មុននោះ នាថ្ងៃដដែល នៅក្នុងសន្និសីទកាសែតរួមជាមួយសមភាគីប៉ូឡូញ លោក Andrzej Duda នៅរដ្ឋធានីវ៉ារស្សាវ៉ា ប្រធានាធិបតីលោក Trump បានចាត់ទុកប៉ូឡូញជាដៃគូ និងជាសម្ព័ន្ធមិត្តពិតប្រាកដ រួមទាំងសង្កត់ធ្ងន់ថាទំនាក់ទំនងសម្ព័ន្ធមិត្តរវាងអាមេរិក និងប៉ូឡូញ ក៏ដូចជា Nato នៅតែជា កត្តាសំខាន់ក្នុងការបញ្ជៀសជម្លោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ