ប្រធានាធិបតីអាមេរិក និងឥណ្ឌូនេស៊ីជួបសន្ទនានៅសេតវិមាន
![ប្រធានាធិបតីអាមេរិក និងឥណ្ឌូនេស៊ីជួបសន្ទនានៅសេតវិមាន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_10_26/nha-trang-thu-nghiem-android-1-2014321111539.jpg) |
សេតវិមាន |
(VOV)_ប្រធានាធិបតីអាមេរិក លោកBarack Obama នាថ្ងៃទី២៦ តុលា បាន
ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ស្ដីអំពីបញ្ហាទំនាក់ទំនង
ទ្វេភាគី និងពហុភាគី។ តាមប្រភពព័ត៍មានពីសេតវិមានថា៖ ថ្នាក់ដឹកនាំទាំងពីររូប
ប្រមូលផ្តុំពិភាក្សាអំពីបណ្ដាវិធានការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ
យោគ បង្ការប្រឆាំងភេរវកម្ម ហើយក្នុងនោះមានសន្តិសុខនាវាចរណ៍នៅសមុទ្រ
ខាងកើត។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅអាមេរិកលើកនេះ ក្រៅពីជំនួបសន្ទនាជាមួយ ប្រធានាធិបតីអាមេរិក លោកBarack Obama និងសមាជិកសភានានានេះ
ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ក៏មានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ
ក្រុមហ៊ុន និងក្រុមហ៊ុនអាមេរិក។ នឹងមានកិច្ចសន្យាសហប្រតិបត្តិការនិងវិនិយោគជា
ច្រើនត្រូវបានចុះហត្ថលេខា ដោយមានតំលៃសរុបចំនួន២០ពាន់លានដុល្លារអាមេរិក៕