ប្រធានាធិបតីអ៊ុយក្រែនទៅ​កាន់​អាមេរិកម្តងទៀតដើម្បីជំរុញការ​ផ្តល់​ជំនួយ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មកកាន់ទីក្រុង Washington, DC សម្រាប់កិច្ចពិភាក្សានៅថ្ងៃទី ១២ ខែធ្នូ ក្នុងបរិបទដែលគណបក្សប្រជាធិបតេយ្យកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងនៅក្នុងសភា ដើម្បីផ្តល់ជំនួយបន្ថែមសម្រាប់ទីក្រុង Kiev ។
ប្រធានាធិបតីអ៊ុយក្រែនទៅ​កាន់​អាមេរិកម្តងទៀតដើម្បីជំរុញការ​ផ្តល់​ជំនួយ - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden ក្នុងទីក្រុង Washington, DC កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១០ ខែធ្នូ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះប្រធានាធិបតី Joe Biden និងសមភាគី លោក Volodymyr Zelensky គ្រោងនឹងពិភាក្សាអំពីតម្រូវការបន្ទាន់របស់អ៊ុយក្រែននៅពេលនេះនិងសារៈសំខាន់នៃវិធានការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុង Kiev។

នេះជាដំណើរទស្សនកិច្ចលើកទីបីហើយរបស់លោកប្រធានាធិបតី Zelensky ទៅកាន់អាមេរិក ចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Zelensky ក៏ត្រូវបានរំពឹងថានឹងជួបជាមួយមេដឹកនាំសភាអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ