![ប្រធានាធិបតីអ៊ីស្រាអែលនិងលោកជំទាវទៅទស្សនាគំរោងការណ៍វិនិយោគកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ VinEco - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_03_24/tong thong israel tham tam dao.jpg) |
ប្រធានាធិបតីលោក Reuven Ruvi Rivlin និងគណៈប្រតិភូអ៊ីស្រាអែលទៅទស្សនា VinEco Tam Dao (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី២៤ មិនា ប្រធានាធិបតីរដ្ឋអ៊ីស្រាអែលលោក Reuven
Ruvi Rivlin និងលោកជំទាវបានអញ្ជើញទៅទស្សនាគំរោងការណ៍វិនិយោគកសិកម្ម
អនុវត្តបច្ចេកវិទ្យាខ្ពស់ VinEco Tam Dao នៅទីរួមខេត្ត Gia Khanh ស្រុក Binh Xuyen
ខេត្ត Vinh Phuc ប៉ែកខាងជើងវៀតណាម។សកម្មភាពនេះស្ថិតនៅក្នុងក្របខ័ណ្ឌ
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីអ៊ីស្រាអែលនិងលោកជំទាវនៅវៀត
ណាមចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ មិនា។ប្រធានាធិបតីលោក Reuven Ruvi Rivlin
និងលោកជំទាវនិងគណៈប្រតិភូអ៊ីស្រាអែលបានទៅទស្សនាមណ្ឌលផ្ទះកញ្ចក់
ក៏ដូចជាដំណើរការដាំដុះ ប្រមូលផលនិងវេចខ្ចប់កសិផលរបស់ VinEco។គំរោង
ការណ៍នេះត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីខែកក្កដាឆ្នាំ២០១៥ ដោយ
មានផ្ទៃដីសរុប៧៨ហិចតា៕