ប្រធានាធិបតីអេហ្ស៊ីប មិនលាលែងពីតំណែងទេ
|
ប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi (រូបថតVNA) |
(VOVworld) – ក្នុងបទថ្លែងមតិលើទូរទស្សន៍នាយប់ថ្ងៃទី ២ កក្កដា ប្រធានាធិបតី
អេហ្ស៊ីប លោក Mohamed Morsi បានអះអាងថា៖ដំណែងប្រធានាធិបតីរបស់លោក
គឺស្របច្បាប់និងលោកបន្តកាន់ដំណែងនេះសំដៅស្វែងរកវិធីដោះស្រាយវិបត្តិនយោ
បាយនៅអេហ្ស៊ីបនាបច្ចុប្បន្ននេះ។
មុននោះលោក Morsi បានអំ ពាវនាវឲ្យកងទ័ពនៃប្រទេសនេះដកឧសានវាទដោយ
ព្រមានអំពីការជ្រៀតជ្រែកយោធាក្នុងពេលនោះសាធារណះមតិបានសំដែងការព្រួយ
បារម្មណ៍ចំពោះការប្រែប្រួលតានតឹងថ្មិនៅអេហ្ស៊ីប។រដ្ឋមន្រ្តីការបរទេសអាមេរិក លោក
John Kerry បានមានការចរចារតាមទូរស្ទជាមួយសមភាគីអេហ្ស៊ីបលោកMohamed Kamel
Amrនាថ្ងៃទី២កក្កដា។ លោកJohn Kerry អំពាវនាវឲ្យបណ្តាថ្នាក់ដឹកនាំ អេហ្ស៊ីបគោរពមតិ
របស់ប្រជាជន។រដ្ឋមន្រ្តីការបរទេសបារាំងលោកLaurent Fabius បានចាត់ទុកថា៖ប្រធានា
ធិបតី Morsiគប្បីផ្ទៀងស្តាប់មតិរបស់ប្រជាជន។ស្នងការសិទ្ឋិមនុស្ស អ.ស.បលោកស្រី
Navi Pillay អំពាវនាវឲ្យរដ្ឋអំណាចអេហ្ស៊ីបត្រូវដោះស្រាយរាល់បញ្ហាដែលនាំមកការ
ប្រឆាំងជំទាស់នាសព្វថ្ងៃណេះ៕