ប្រធានព្រឹទ្ធសភា ប៊ែលហ្សិកបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ជាផ្លូវការនៅវៀតណាម

ប្រធានព្រឹទ្ធសភា ប៊ែលហ្សិកបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានព្រឹទ្ធសភា ប៊ែលហ្សិកបញ្ចប់ប្រកបដោយជោគជ័យដំណើរ
ទស្សនកិច្ច ជាផ្លូវការនៅវៀតណាម


(VOVworld)-នាថ្ងៃទី៨វិច្ឆិកា ប្រធានព្រឹទ្ធសភា ប៊ែលហ្សិក លោកស្រី Christine
Defraigne បានអញ្ជើញចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ប្រកប ដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៨វិច្ឆិកា២០១៥។ ក្នុងរយៈពេលស្នាក់នៅវៀតណាម លោក ស្រី Christine Defraigne បានជួបពិភាគ្សា
ជាមួយប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung  ជួបសម្តែងការគួរសម
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung និងឧបនាយករដ្ឋមន្ត្រីលោក Pham Binh
Minh ។ លោកស្រី Christine Defraigne ក៏មានជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងផែន
ការ និងវិនិយោគវៀតណាម លោក Bui Quang Vinh និងរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះ
បណ្តាល Pham Vu Luan ផងដែរ។ នៅបណ្តាជំនួបនេះ ភាគីទាំង ពីរបានវាយតម្លៃខ្ពស់
និងស្រុះចិត្តគំនិតគ្នាក្នុងការជម្រុញកិច្ចសហប្រតិបត្តិ ការរវាងសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាជាឯកឆ័ន្ទនូវ ការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យ
អាទិភាពដូចជាភស្តុភារ បច្ចេក វិទ្យាខ្ពស់ កំណើនបៃតង ឬបណ្តុះបណ្តាលវិជាជីវៈ
ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ