ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា
|
ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា (Reuters) |
Vovworld-តាម Xinhua ថា នារសៀលថ្ងៃទី១៤ឧសភាប្រធានរដ្ឋចិនលោក
Xi Jinping បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narenda Modi នៅ
ទីក្រុង His An ខេត្ត Shaanxi ចិន។ នៅជំនួបសន្ទនានេះ ប្រធានរដ្ឋចិនលោក Xi
Jinping បានលើកច្បាស់ថា ទំនាក់ទំនងចិន-ឥណ្ឌាកំពុងស្ថិតក្នុងដំណាក់កាល
អភិវឌ្ឍន៍ដ៏ស្ថិរភាពនិងមានយថាទស្សន៍សហប្រតិបត្តិការជាច្រើន។ រីឯលោក
នាយករដ្ឋមន្ត្រី Modi បានឲ្យដឹងថា ឥណ្ឌាត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ
ជិតស្និទ្ធជាងទៀតជាមួយចិន បង្កើនការជួបប្រាស្រ័យវប្បធម៍ជំរុញពាណិជ្ជកម្ម
និងដោះស្រាយសមស្របជំលោះ។
ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរបញ្ហាទាក់ទិនដល់ដំបន់អាស៊ីខាងត្បូង
ផងដែរ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចបង្កើនកិច្ច
សហប្រតិបត្តិការជាមួយប្រទេសទាំងអស់ក្នុងដំបន់នេះក៏ដូចជាជំរុញសន្តិភាព
ស្ថិរភាពនិងភាពសម្បូររុងរឿងរបស់ដំបន់។ លោក Modi បានលើកច្បាស់ថា
ឥណ្ឌាយកចិត្តទុកដាក់ទៅលើទំនាក់ទំនងក្នុងដំបន់និងត្រៀមខ្លួនជាស្រេច
សហប្រតិបត្តិការជាមួយចិន ជំរុញការអភិវឌ្ឍន៍របស់ដំបន់៕