ប្រធានរដ្ឋជួបប្រាស្រ័យគណៈប្រតិភូអាជីវករឆ្នើមវៀតណាម
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang |
(VOV)_នារសៀលថ្ងៃទី១៦ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូអាជីវករឆ្នើមវៀតណាម
ក្នុងឱកាសចូលរួម៖វេទិកាលោកប្រធានហូជីមិញ ជាមួយសហគ្រាស អាជីវករ និងចូល
រួមពិធីបំផុសចលនាប្រឡងប្រណាំងអាជីវកររៀនសូត្រនិងធ្វើតាមសតិអារម្មណ៍
សិល្បធម៌លោកប្រធានហូជីមិញ។
ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា៖ចលនានេះបានរួមចំណែក
លើកកំពស់គុណភាព ប្រសិទ្ធិភាពផលិតកម្ម អាជីវកម្មក្នុងសហគមន៍អង្គភាពអាជីវ
កម្ម និងអាជីវករ។ ប្រធានរដ្ឋក៏បានស្នើអោយជួរអាជីវករត្រូវរៀបចំរចនាសម្ព័ន្ធផលិត
កម្ម អាជីវកម្មឡើងវិញ អនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស លើកកំពស់សមត្ថភាពគ្រប់គ្រង
បង្កើនការតភ្ជាប់ និងរួមចំណែកធានាសន្តិសុខសង្គមទៀតផង៕