ប្រធានរដ្ឋលោក Tran Dai Quang ឆ្លើយសម្ភាសន៍កាសែតឥណ្ឌាមុននឹងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌា
(VOVWORLD) - ឥណ្ឌាបន្តជាដៃគូមួយក្នុងចំណោមដៃគូ ពាណិជ្ជកម្មធំបំផុតចំនួន១០របស់វៀតណាម ដោយទំហំពាណិជ្ជកម្មទ្វេភាគីដែល កើនឡើងជាមធ្យមចំនួន១៦%ជាប្រចាំឆ្នាំក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។
ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមកាលពីឆ្នាំ២០១៦ (រូបថត៖ Reuters) |
នាយប់ថ្ងៃទី២៧ កុម្ភៈ កាសែត “The Economic Times” បានបង្ហោះបទ សម្ភាសន៍ជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងឱកាស អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឥណ្ឌាចាប់ពីថ្ងៃទី២ដល់ទី៤ មិនាខាងមុខ។ ក្នុងនោះ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា សន្តិសុខការពារជាតិគឺជាវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រនិងប្រកបដោយ ប្រសិទ្ធភាព។ ឥណ្ឌាបានសកម្មជួយឧបត្ថម្ភវៀតណាមក្នុងការងារបណ្ដុះបណ្ដាល លើកកំពស់ជំនាញ ផ្ទេរប្រគល់បច្ចេកវិទ្យាការពារជាតិនិងផ្គត់ផ្គង់ឥណទាន ការពារជាតិ។ លោកប្រធានរដ្ឋឲ្យដឹងថា ឥណ្ឌាបន្តជាដៃគូមួយក្នុងចំណោមដៃគូ ពាណិជ្ជកម្មធំបំផុតចំនួន១០របស់វៀតណាម ដោយទំហំពាណិជ្ជកម្មទ្វេភាគីដែល កើនឡើងជាមធ្យមចំនួន១៦%ជាប្រចាំឆ្នាំក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។ លោក Tran Dai Quang មានគោល បំណងថា វិនិយោគឥណ្ឌានឹងបង្កើនយ៉ាងខ្លាំងក្លា ថែមទៀតនូវការបណ្ដាក់ទុនចូលមកវៀត ណាម នាំឥណ្ឌាក្លាយទៅជាវិនិយោគិន មួយក្នុងចំណោមវិនិយោគិនធំបំផុតនៅវៀតណាម ក៏ដូចជានាំទំហំពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ផងដែរ។
វាយតំលៃអំពីគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅខាងកើត” របស់ ឥណ្ឌានោះ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា វៀតណាម ស្វាគមន៍រាល់ការខំប្រឹងប្រែងនិងការសន្យាដ៏ខ្លាំងក្លារបស់ឥណ្ឌាក្នុងការអនុវត្ត គោលនយោបាយខាងលើ ក្នុងនោះមានការបង្កើនការតភ្ជាប់និងកិច្ចសហ ប្រតិបត្តិការជាមួយប្លុកអាស៊ាន។ ដោយតួនាទីជាប្រទេសសម្របស្រួលទំនាក់ ទំនងអាស៊ាន-ឥណ្ឌាដំណាក់កាល២០១៥-២០១៨នោះ វៀតណាមនឹង សហការយ៉ាងសកម្មជាមួយឥណ្ឌាសំដៅជំរុញទំនាក់ទំនងរវាងឥណ្ឌាជាមួយ ប្រទេសអាស៊ានដទៃ៕