ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយកងពលធំទី១
|
ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយកងពលធំទី១(http://truongtansang.net/) |
(VOV)_ក្នុងជំនួបធ្វើការជាមួយបណ្ដាកម្មាភិបាល យុទ្ធជននៃកងពលធំទី១
នាថ្ងៃទី៧ មករា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖ ក្នុង រយៈពេល៤០ឆ្នាំ កសាងនិងអភិវឌ្ឍន៍មក កងពលធំបានពង្រីករាល់អត្ត ចរិតល្អ ប្រសើរនិងប្រពៃណីដ៏ភ្លឺស្វាងរបស់កងទ័ពប្រជាជនវៀតណាមវីរភាព រួមចំ ណែក ជាមួយប្រជាជនទាំងមូលអនុវត្តការតស៊ូរំដោះនិងការពារមាតុប្រទេសប្រកបដោយ
ជោគជ័យ។
ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា៖ ក្នុងដំណាក់កាលផ្លាស់ប្តូរ ថ្មីនេះ ការហ្វឹកហាតដើរតួនាទីដ៏សែនសំខាន់ ដោយហេតុនេះបណ្ដាកម្មាភិបាល យុទ្ធជនកងពលធំ ត្រូវបន្តពង្រឹងនិងពង្រីករាល់ប្រពៃណី ម្ចាស់ការ ឆ្លង់លើរាល់ ការលំបាកសាកល្បង បំពេញគ្រប់ភារកិច្ចប្រកបដោយល្អប្រសើរ៕