ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយសិស្សានុសិស្សគំរូចំនួន៧៨នាក់ជាជនជាតិភាគតិច

ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយសិស្សានុសិស្សគំរូចំនួន៧៨នាក់ជាជនជាតិភាគតិច - ảnh 1
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយសិស្សានុសិស្សគំរូចំនួន៧៨នាក់ជាជនជាតិភាគតិច

(VOV)_នារសៀលថ្ងៃទី១ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានជួបប្រាស្រ័យជាមួយសិស្សានុសិស្សគំរូចំនួន៧៨នាក់ជាជន​ជាតិ​ភាគតិច ដំណាង
អោយសិស្សានុសិស្សចំនួន១១១នាក់មានស្នាដៃខ្ពស់នៅក្នុងការប្រឡងសិស្សានុ
សិស្សពូកែជាតិ និងមានពិន្ទុខ្ពស់ នៅក្នុងបណ្ដាការប្រឡងចូល​ក្នុងមហាវិទ្យាល័យ 
សាលាជាន់ខ្ពស់ផ្សេងៗ នាឆ្នាំ ២០១៤។ ប្រធានរដ្ឋ លោក ​Truong Tan Sang បានចាត់ទុកថា៖ ប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍យ៉ាង​ខ្លាំងក្លាក្តី​ ប៉ុន្តែ ​នៅមានតំបន់ជាច្រើន
 និងជាពិសេសគឺតំបន់ព្រៃភ្នំជួបប្រទះការ​លំបាក​ជាច្រើន។ ប្រធានរដ្ឋមានគោលបំ
ណងថា៖ ទន្ទឹមនឹងការយកចិត្តទុកដាក់​វិនិយោគរបស់រដ្ឋ គឺជួរសិស្សានុសិស្សជាជន
ជាតិភាគតិចនេះក៏ជាប្រភពធនធានមនុស្សសំខាន់ ដើម្បីរួមចំណែកកសាងស្រុកកំ
ណើតដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ