ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយខាងកើត

(VOVWORLD) -នាថ្ងៃទី២៣វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយខាងកើត លោក Carlos Irigaray Santana មកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយខាងកើត - ảnh 1

នាថ្ងៃទី២៣វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយខាងកើត លោក Carlos Irigaray Santana មកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។

          នៅទីនេះ ប្រធានរដ្ឋវៀតណាមបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូត Carlos Irigaray Santana ក្នុងការបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអ៊ុយរូហ្គាយខាងកើត។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏មានគោលបំណងថា៖ឯកអគ្គរដ្ឋទូត Carlos Irigaray Santana បន្តគាំទ្រជំរុញថែមទៀតទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា៖វៀតណាមគោរពការជំរុញទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅតំបន់អាហ្វ្រីកខាងត្បូង ដែលក្នុងនោះមានអ៊ុយរូហ្គាយខាងកើតផង។

          ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត Carlos Irigaray Santana ក៏បានផ្ញើសេចក្ដីអញ្ជើញលោកប្រធានរដ្ឋ Tran Dai Quang ទៅបំពេញទស្សនកិច្ចនៅសាធារណះរដ្ឋអ៊ុយរូហ្គាយខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ