ប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទបណ្ដាថ្នាក់ដឹកនាំ APEC
![ប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទបណ្ដាថ្នាក់ដឹកនាំ APEC - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_11_09/chu_tich_nuoc_1_rmou.jpg) |
ប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទបណ្ដាថ្នាក់ដឹកនាំ APEC (VOV) |
Vovworld-នាថ្ងៃទី៩វិច្ឆកា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជា
មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅកាន់ទីក្រុងប៉េកាំងចូលរួមសន្និសីទ
ថ្នាក់ដឹកនាំវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២២។
សន្និសីទថ្នាក់ដឹកនាំ APEC ដោយប្រធានបទ កំណត់អនាគតតាមរយៈទំនាក់ទំនង
ដៃគូអាស៊ី-ប៉ាស៊ីហ្វិក នឹងប្រមូលផ្ដុំលើបញ្ហាចំនួន៣រួមមាន តភ្ជាប់ បង្កើតមណ្ឌល
ពាណិជ្ជកម្មសេរីដំបន់អាស៊ី-ប៉ាស៊ីហ្វិក (FTAAP) ខ្លឹមសារសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្មថ្មី។តាមគំរោងសន្និសីទនឹងអនុម័តលើឯកសារចំនួន១៥រួមមានសេចក្តី
ថ្លែងការណ៍ចំនួន២របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ APEC និងរំលឹកខួបលើកទី២៥នៃទិវា
បង្កើត APEC។
វៀតណាមចូលរួមសន្និសីទថ្នាក់ដឹកនាំ APEC លើកនេះសំដៅបន្តលាតត្រដាង
គោលការណ៍ម្ចាស់ការសកម្មសមាហរណកម្មអន្តរជាតិនិងលើកកំរិតទំនាក់ទំនង
កិច្ចការបរទេសពហុភាគី។ ក្នុងរយៈពេលប្រព្រឹត្តទៅសន្និសីទ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang នឹងមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ច
សមាជិក APEC និងអង្គភាពអាជីវកម្មជួរមុខលើពិភពលោក៕