ប្រធានរដ្ឋវៀតណាមបន្តដំណើរទៅបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី
(VOV)_នាថ្ងទី ២៧ មិថុនា ក្នុងដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌូនេ
ស៊ី ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីឥណ្ឌូនេស៊ី
Susilo Bambang Yudhoyono បានមានជំនួបសន្ទនា និងធ្វើជាកស្សិលសក្សីពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងជួបសន្ទនាជាមួយបណ្ដាស្ថាប័ន សារព័ត៍មាន ដើម្បីជូនដំណឹងអំពី លទ្ធផលនៃជំនួបសន្ទនា អត្ថន័យដំណើរបំពេញ
ទស្សនកិច្ច។ថ្លែងមតិនៅសន្និសីទកាសែតរួម ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានសង្កត់ធ្ងន់ថា÷
“ ខ្ញុំជឿជាក់ថា÷ ការលើកកំរិតទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី នឹងបង្កើត កម្លាំងចលករថ្មី នាំបណ្ដាវិស័យសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែស៊ីជំ រៅ ប្រសិទ្ធិភាព និងចីរភាពជាង ពីមួយថ្ងៃទៅមួយថ្ងៃ។ ការលើកកំរិតទំនាក់ទំនង
នេះ នឹងរួមចំណែកយ៉ាងសកម្ម ចូលក្នុងគោលដៅកសាងសហគមន៍អាស៊ាន នាឆ្នាំ
២០១៥ ក៏ដូចជា សន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់អា
ស៊ី-ប៉ាស៊ីហ្វីក និងលើពិភពលោក៕”
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono (TTXVN) |