ប្រធានរដ្ឋវៀតណាមបានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី
![ប្រធានរដ្ឋវៀតណាមបានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_10/slova.jpg) |
ប្រធានរដ្ឋវៀតណាមបានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី (VNP) |
Vovworld-នារសៀលថ្ងៃទី៩មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគីលោក Martin
Glavac ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅពិធីទទួលជួបសន្ទនានេះ
លោក Truong Tan Sang បានអះអាងថា វៀតណាមមុនក៏ដូចជាក្រោយគោរពទំនាក់
ទំនងជាមួយប្រទេសមិត្តភក្តិប្រពៃណីក្នុងនោះមានស្លូវ៉ាគីផង។ លោកប្រធានរដ្ឋ
មានបំណងថា វៀតណាមនិងស្លូវ៉ាគីនាពេលខាងមុខផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ
ទន្ទឹមនឹងនោះបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ ភាគី
ទាំងពីរត្រូវពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដើម្បីបង្ក
លក្ខណៈបង្កើនតំលៃប្រាក់ពាណិជ្ជកម្មឲ្យហួសពីតួរលេខ៤០០លានដុល្លាអាមេរិក
នាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ វៀតណាមក៏ត្រៀមខ្លួនជាស្រេចជាស្ពានដើម្បីទំនិញ
របស់ស្លូវាគីចូលទីផ្សារពោពេញទៅដោយសក្ដានុភាពរបស់អាស៊ានផងដែរ៕