ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបប្រធានសហភាព អន្តរសភា
(VOVWORLD) - នៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា រាល់សមិទ្ធិផលរបស់វៀតណាមក្នុងឆ្នាំ២០១៧កន្លងទៅ គឺមិនអាច កាត់ផ្ដាច់ចេញពីកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិ បានឡើយ ក្នុងនោះមាន IPU និងអង្គការអន្តរសភាតំបន់ទៀតផង។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបប្រធានសហភាពអន្តរសភា (IPU) លោកស្រី Gabriela Cuevas Barron (រូបថត៖ VOV) |
រសៀលថ្ងៃទី១៩ មករា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបប្រធានសហភាពអន្តរសភា (IPU) លោកស្រី Gabriela Cuevas Barron និងគណៈប្រតិភូជាន់ខ្ពស់ IPU ក្នុងឱកាស មកបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមសន្និសីទលើកទី២៦វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF ២៦)។ នៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា រាល់សមិទ្ធិផលរបស់វៀតណាមក្នុងឆ្នាំ២០១៧កន្លងទៅ គឺមិនអាច កាត់ផ្ដាច់ចេញពីកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិ បានឡើយ ក្នុងនោះមាន IPU និងអង្គការអន្តរសភាតំបន់ទៀតផង។
រីឯខ្លួនវិញ ប្រធាន IPU លោកស្រី Gabriel Cuevas Barron ឲ្យដឹងថា នាបច្ចុប្បន្ន IPU និងរដ្ឋសភាវៀតណាមមានទំនាក់ទំនងសហប្រតិបតិ្តការដ៏ទូលំ ទូលាយ។ លោកស្រីមានគោលបំណងសហប្រតិបត្តិការជាច្រើនថែមទៀត ជាមួយរដ្ឋសភាវៀតណាមដើម្បីបំពេញភារកិច្ចជាប្រធាន IPU ប្រកបដោយ ជោគជ័យ៕