ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅបំពេញការងារនៅស្រុក Dai Loc ខេត្ត Quang Nam
|
ប្រធានរដ្ឋ Truong Tan Sang អញ្ជើញមកធ្វើការនៅខេត្ត Quang Nam
(Foto:quangnam.gov.vn) |
(VOVworld)នាព្រឹកថ្ងៃទី 6 កុម្ភះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញទៅសាក់សួរសុកទុក្ខ និងត្រួតពិនិត្យការអភិវឌ្ឈន៏សេដ្ឋកិច្ច
សង្គម និងការអនុវត្តន៏កម្មវិធីកសាងជនបទថ្មី នៅស្រុក Dai Loc ខេត្ត Quang Nam (ភាគគណ្ដាលវៀតណាម)។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ក្នុងការអភិវឌ្ឈន៏សេដ្ឋកិច្ច ទន្ទឹមនឹងការបង្កើនទាក់ទាញបណ្ដាប្រភពកម្លាំងវិនិយោគ អភិវឌ្ឈន៏ឧស្សាហកម្ម ត្រូវការយកចិត្តទុកដាក់ដល់ការអភិវឌ្ឈន៏កសិកម្ម ពីព្រោះ កសិកម្មនៅតែមានតួនាទីសំខាន់ ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ច។ ប្រធានរដ្ឋក៏បានក្រើនរំលឹក បក្សភាគ រដ្ឋអំណាចនិងប្រជាជន Dai Loc ទាំងមូល ត្រូវការពង្រីកថែមទៀតនូវប្រពៃណីវីរះភាព សាមគ្គីភាព ឯកភាព រួមកំលាំងកាយចិត្ត ឆ្លងកាត់រាល់ការលំបាក់សាក់ល្បង រួមជាមួយខេត្ត Quang Nam អនុវត្តន៏បុព្វហេតុឧស្សហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រកបដោយជោគជ័យ៕