ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅជូនពរឆ្នាំថ្មីនៅតំបន់មួយចំនួន
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅជូនពរឆ្នាំថ្មី |
(VOV)_នាថ្ងៃទី១៣ កុម្ភះ ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang និង
ក្រុមការងារបានទៅសាកសួរសុខទុក្ខប្រជាជននៅឃុំ Gia Pham ស្រុក Yen My ខេត្ត
Hung Yen (ភាគខាងជើងវៀតណាម) អញ្ជើញទៅអូជធុបរំលឹកវិញ្ញាណក្ខ័ន្ឌអតីតអគ្គ
លេខាបក្ស លោក Nguyen Van Linh និងវីរបុរសជាតិមួយចំនួនទៀត។
អញ្ជើញទៅសាកសួរសុខទុក្ខប្រជាជននៅឃុំ Gia Pham លោក Truong Tan
Sang មានគោលបំណងថា៖ បក្សភាគ រដ្ឋអំណាចនិងប្រជាជនបន្តពង្រីករាល់លទ្ធ
ផលដែលទទួលបាន ជំរុញឃុំក្លាយទៅជាឃុំជនបទថ្មី រួមចំណែកលើកស្ទួយជីវ
ភាពរស់នៅខាងសម្ភារះនិងស្មារតីសំរាប់ប្រជាកសិករ។
ក៏ក្នុងឱកាសអំណរនិទាឃរដូវឆ្នាំ ២០១៥ ប្រធានរដ្ឋលោក Truong Tan Sang
ក៏បានផ្ញើអំណោយបុណ្យតេតសំរាប់បណ្ដាកម្មាភិបាល យុទ្ធជន និងប្រជាជននៅស្រុកកោះ Truong Sa ផងដែរ៕