ប្រធានរដ្ឋវៀតណាម៖សហគ្រាសតូចនិងមធ្យមត្រូវជំរុញខ្លាំងការធ្វើសមាហរណកម្ម

ប្រធានរដ្ឋវៀតណាម៖សហគ្រាសតូចនិងមធ្យមត្រូវជំរុញខ្លាំងការធ្វើសមាហរណកម្ម - ảnh 1
ប្រធានរដ្ឋវៀតណាម៖សហគ្រាសតូចនិងមធ្យមត្រូវជំរុញខ្លាំងការធ្វើសមាហរណកម្ម

(VOV)_ នាថ្ងៃទី១២ មករា នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូ ដំណាង
អោយសមាជិកចំនួន៦២ពាន់នាក់ នៃសម្ព័ន្ធសមាគមសហគ្រាសតូចនិងមធ្យម​វៀត
ណាម ក្នុងឱកាសដើមឆ្នាំថ្មី២០១៦ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏សែនសំខាន់ របស់សម្ព័ន្ធ​សមាគម 
ក្នុងរយៈពេលកន្លងទៅ ។ ប្រធានរដ្ឋបានស្នើអោយអង្គការសហគ្រាសតូចនិង
មធ្យម ត្រូវជំរុញខ្លាំងសកម្មភាពជួយឧបត្ថម្ភអាជិវករ អំពីធ្វើសមាហរណ​កម្មសេដ្ឋ
កិច្ចទីផ្សារ ជួយឧបត្ថម្ភសហគ្រាសដោះស្រាយការជំពាក់ជំពិនក្នុងពេលបំពេញ
បែបបទរដ្ឋបាល ជំរុញពាណិជ្ជកម្ម បើកទូលាយទីផ្សារ។ សម្ព័ន្ធសមាគមក៏ត្រូវយ
កចិត្តទុកដាក់សហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងដៃគូនៅក្នុងនិងក្រៅប្រទេស
 ជយយសហគ្រាសនានា ទទួលបានសមិទ្ធិផលធំធេង​និងការពារពាណិជ្ជសញ្ញាក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ