ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីសម្ពោធគំរោងការណ៍បើកទូលាយផលិតកម្មរបស់ក្រុមហ៊ុនដែកថែប Vina Kyoei
(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅមណ្ឌលឧស្សាហកម្ម Phu My ១ ខេត្ត Ba Ria
Vung Tau ភាគខាងត្បូងវៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
បានអញ្ជើញចូលរួមពិធីសម្ពោធគំរោងការណ៍បើកទូលាយផលិតកម្មរបស់ក្រុមហ៊ុន
ដែនថែប Vina Kyoei។ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានសំដែងក្ដី
សប្បាយរីករាយចំពោះជោគជ័យរបស់គំរោងការណ៍ដែកថែប Vina Kyoei ក្រោយ
រយៈពេល២១ឆ្នាំធ្វើសកម្មភាពនិងអភិវឌ្ឍន៍។លោកបានថ្លែងថា រដ្ឋាភិបាលវៀត
ណាមនិងជប៉ុនបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ ជាពិសេសគឺក្នុង
វិស័យឧស្សាហកម្ម។ដោយមានការជួយឧបត្ថម្ភរបស់ជប៉ុន ក្នុង អនាគតជិតៗនេះ
ខឿនឧស្សាហកម្មវៀតណាម ជាពិសេសគឺវិស័យផលិតម៉ាស៊ីន នឹងមានការរីកចំ
រើន។លោកប្រធានរដ្ឋជឿជាក់ថា ក្រុមហ៊ុន Vina Kyoei ដោយ មានតួនាទីជាដៃគូ
សហប្រតិបតិ្តការដ៏ទូលំទូលាយ នឹងបន្តធ្វើសកម្មភាពប្រកប ដោយប្រសិទ្ធិភាព
ជាមួយគំរោងការណ៍ថ្មីនេះ៕