ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Lang Son
|
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Lang Son |
(VOV)_នាព្រឹកថ្ងៃទី១៦ កុម្ភះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួម
ជាមួយគណៈប្រតិភូមជ្ឈឹម បានអញ្ជើញទៅសាកសួរសុខទុក្ខ មុខសញ្ញាគោល
នយោបាយ ជនរួមជាតិជាជនជាតិភាគតិច កងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែន
ខេត្ត Lang Son ( ភាគខាងជើងវៀតណាម)។ថ្លែងមតិនៅទីនេះប្រធានរដ្ឋបានស្នើ
អោយរដ្ឋអំណាចត្រូវប្រមូលផ្តុំជួយឧបត្ថម្ភ និងស្វែងរកទិសដៅអោយសមស្រប
ដើម្បីលើកកំពស់ជីវភាពរស់នៅទាំងខាងសម្ភារះ និងស្មារតីសំរាប់ប្រជាជនតំបន់។
តាមប្រធានរដ្ឋថា ក្នុងចំណោមដំណោះស្រាយនានានេះ ប្រជាជន និងរដ្ឋអំណាច
ត្រូវបន្តជំរុញខ្លាំងថែមទៀតការអនុវត្តកសាងជនបទថ្មីនិងចាត់ទុកនេះគឺជាទិសដៅ
សំខាន់ដើម្បីរួចផុតពីភាពក្រីក្រ។
ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តប្រធានរដ្ឋ លោក Truong Tan Sang បាន
ចាត់ទុកថា៖ ឧត្តមភាពជាខេត្តមានច្រកទ្វាព្រំដែនអន្តរជាតិ បានជាខេត្ត Lang Son
ត្រូវធ្វើអាជីវកម្ម និងគ្រប់គ្រងសេដ្ឋកិច្ចព្រំដែនប្រកបដោយល្អប្រសើរ។ ទន្ទឹមនឹង
នោះ ខេត្តក៏ត្រូវយកចិត្តទុកដាក់ដល់ការទាក់ទាញទុនវិនិយោគ ដើម្បីបង្កើតតំបន់
ផលិតកម្មទំនិញធំ អនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីលើកស្ទួយជីវភាពរស់នៅ
របស់ប្រជាជននៅក្នុងតំបន់ព្រំដែន៕