ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម
(VOVWORLD) -នារសៀលថ្ងៃទី៤ខែមេសានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក Manopchai Vongphakdi ក្នុងឱកាសមកជម្រាបលា បញ្ចប់បេសកកម្មការទូតនៅវៀត ណាម។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក Manopchai Vongphakdi ក្នុងឱកាសមកជម្រាបលាបញ្ចប់បេសកកម្មការទូតនៅវៀត ណាម |
ក្នុងជំនួបនេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួម ចំណែកសកម្មរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រវៀតណាម-ថៃ។ លោកប្រធានរដ្ឋក៏សម្តែងក្តីសោមនស្សរីករាយដោយបាន ឃើញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរកាន់តែរីកចំរើន ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបង្កើតការតភ្ជាប់ច្រើនអំពីផលប្រយោជន៍នៃប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Tran Dai Quang បានអបអរសាទរចំពោះការ បើកទូលាយសកម្ម ភាពធ្វើអាជីវកម្មរបស់សហគ្រាសថៃនៅវៀតណាម ព្រមទាំងឲ្យដឹងថា គោលការណ៍របស់វៀតណាមគឺបង្ក លក្ខណៈងាយស្រួលបំផុតសម្រាប់ សហគ្រាសបរទេសធ្វើការវិនិយោគនៅវៀតណាម ត្រឹមត្រូវតាមច្បាប់ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Manopchai Vongphakdi បានអះអាងថា ទោះជាក្នុងឋានៈណា ក៏ដោយ លោកនៅបន្តធ្វើជាស្ពានជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ពីរឲ្យឡើងកម្ពស់ថ្មី៕