ប្រធានរដ្ឋសភាជួប​ធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ច; ហិរញ្ញវត្ថុ; ថវិកា; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋ​សភា

(VOVWORLD) - បន្តសម័យប្រជុំការងារជាមួយគណៈកម្មាធិការ និងអង្គភាពនានារបស់រដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែសីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានដឹកនាំសម័យប្រជុំការងារជាមួយប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច; គណៈកម្មាធិការហិរញ្ញវត្ថុនិងថវិកា; គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា។

អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋសភាលោក Tran Thanh Man បានកត់សម្គាល់ថា ក្នុងរយៈពេលជាងពាក់កណ្តាលអាណត្តិកន្លងទៅ គណៈកម្មាធិការទាំង៣ (គឺគណៈកម្មាធិការសេដ្ឋកិច្ច; គណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា; គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន) បានខិតខំប្រឹងប្រែងបំពេញការងារមួយចំនួនធំ បានឆ្លើយតបនឹងតម្រូវការវឌ្ឍនភាពនិងគុណភាពនៃការងារដែលត្រូវបានប្រគល់ជូន ជាមួយនឹងខ្លឹមសារលំបាក ស្មុគស្មាញ ដោយចៃដន្យ ដែលបានកើតឡើងក្នុងគ្រប់វិស័យនៃសកម្មភាព។

ប្រធានរដ្ឋសភាជួប​ធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ច; ហិរញ្ញវត្ថុ; ថវិកា; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋ​សភា - ảnh 1ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ច; ហិរញ្ញវត្ថុ; ថវិកា; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា

ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូបានស្តាប់ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច លោក Vu Hong Thanh; ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា លោក Le Quang Manh; ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន លោក Le Quang Huy រាយការណ៍អំពីសកម្មភាពរបស់ស្ថាប័ន ចាប់ពីដើមនិតីកាលទី ១៥ រហូតមកដល់បច្ចុប្បន្ន។ តាមនោះ គណៈកម្មាធិការនានាបានដាក់ជូនរដ្ឋសភាធ្វើការពិនិត្យនិងសម្រេចចិត្តលើខ្លឹមសារសំខាន់ៗជាច្រើន ដោយជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងទូលំទូលាយលើជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដូចជា៖ ច្បាប់ភូមិបាល (វិសោធនកម្ម), ច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (វិសោធនកម្ម) ច្បាប់ស្តីពីការដេញថ្លៃ (វិសោធនកម្ម) សេចក្តីសម្រេចចិត្តស្តីពីការរៀបចំផែនការលំហសមុទ្រជាតិ។ មកទល់ពេលនេះ បណ្តាស្ថាប័នបានបញ្ចប់ខ្លឹមសារនិងភារកិច្ចចំនួន ៨៩/១០៩ ក្នុងកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការបក្សនៃរដ្ឋសភា ពោលគឺសម្រេចបាន ៨១,៧%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ