ប្រធានរដ្ឋសភាបានចូលរួមពិធីប្រគល់រង្វាន់ការប្រឡងសសេរ “ពលីកម្មដ៏ស្ងប់ស្ងាត់” លើកដម្កើងគ្រូពេទ្យវៀតណាម
![ប្រធានរដ្ឋសភាបានចូលរួមពិធីប្រគល់រង្វាន់ការប្រឡងសសេរ “ពលីកម្មដ៏ស្ងប់ស្ងាត់” លើកដម្កើងគ្រូពេទ្យវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_02_06/thay thuoc.jpg) |
ប្រធានរដ្ឋសភាបានចូលរួមពិធីប្រគល់រង្វាន់ការប្រឡងសសេរ “ពលីកម្មដ៏ស្ងប់ស្ងាត់” លើកដម្កើងគ្រូពេទ្យវៀតណាម (suckhoedoisong.vn) |
Vovworld-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃទិវាគ្រូពេទ្យវៀតណាមនិង
រំលឹកខួបលើកទី៦០នៃទិវាផ្នែកសុខាភិបាលធ្វើតាមពាក្យទូន្មានលោកអ៊ុំហូ(ទី២៧
កុម្ភៈ) នាយប់ថ្ងៃទី៥កុម្ភៈ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ
ពិសេសលើកដម្កើងគ្រូពេទ្យវៀតណាម “ពលីកម្មដ៏ស្ងប់ស្ងាត់” និងប្រគល់រង្វាន់
ការប្រឡងសសេរ “ពលីកម្មដ៏ស្ងប់ស្ងាត់” លើកទី៣។ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានអញ្ចើញចូលរួមនិងប្រគល់រង្វាន់សំរាប់អ្នកនិពន្ធឆ្នើម
ដណ្ដើមបានរង្វាន់ក្នុងការប្រឡង។ តាមលទ្ធផលប្រកាសថា រង្វាន់លំដាប់ថ្នាក់ទី១
នៃការប្រឡងរបស់អ្នកនិពន្ធ អ្នកកាសែត Nguyen Thi Khanh Ly កាសែតអេលិចត្រូនិក
Vnexpress។ អ្នកកាសែតកម្មាភិបាលសុខាភិបាលជាច្រើនក៏មានអត្ថបទសសេរ
ដណ្ដើមបានរង្វាន់នៃការប្រឡងផងដែរ៕