ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Nganបញ្ចប់ប្រកបដោយជោគជ័យដំណើទស្សនកិច្ចនៅឡាវ-កម្ពុជានិងមីយ៉ាន់ម៉ា
(VOVworld)-នារសៀលថ្ងៃទី១តុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen
Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុងហា
ណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិប
តេយ្យប្រជាមានិតឡាវ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់
ម៉ា (ចាប់ ពីថ្ងៃទី២៥កញ្ញាដល់ថ្ងៃទី១តុលា)។ដំណើរទស្សនកិច្ចនេះបានបើកចេញ
ឱកាសសហប ប្រតិបត្តិការថ្មីសម្រាប់ទំនាក់ទំនងការទូតរដ្ឋសភា ព្រមទាំងបង្កើន
ថែមទៀតនូវទំនាក់ ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
![ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Nganបញ្ចប់ប្រកបដោយជោគជ័យដំណើទស្សនកិច្ចនៅឡាវ-កម្ពុជានិងមីយ៉ាន់ម៉ា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_10_02/vov_1_jbyq.jpg) |
ជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ |
យោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា លោក Nguyen
Van Giau ថា ដំណើរទស្សនកិច្ចនៅឡាវរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi
Kim Ngan បានជួយបង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការ
លើគ្រប់វិស័យយ៉ាងច្បាស់លាស់។
![ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Nganបញ្ចប់ប្រកបដោយជោគជ័យដំណើទស្សនកិច្ចនៅឡាវ-កម្ពុជានិងមីយ៉ាន់ម៉ា - ảnh 2](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_10_02/vov_2_mnwb.jpg) |
ជួបសម្តែងការគួរសមប្រធានព្រឹទ្ធសភាកម្ពុជា |
នៅកម្ពុជា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួប
សន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហ
ប្រតិបត្តិការថែមទៀត ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ
នាពេលខាងមុខ។
![ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Nganបញ្ចប់ប្រកបដោយជោគជ័យដំណើទស្សនកិច្ចនៅឡាវ-កម្ពុជានិងមីយ៉ាន់ម៉ា - ảnh 3](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_10_02/1_10_ctqh_noi_chuyen_voi_su_quan_myanmar_1_jwgh.jpg) |
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា |
នៅមីយ៉ាន់ម៉ាវិញ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានរួមចំណែក
សកម្មចូលក្នុងជោគជ័យនៃមហាសន្និបាតអន្តរសភានៃសហគមន៍ប្រជាជាតិអាស៊ី
អាគ្នេយ៍លើកទី៣៧ផងដែរ៕