ប្រធានរដ្ឋសភាវៀតណាមជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាងម៉ា

(VOVWORLD) - នារសៀលថ្ងៃទី ១១ ឧសភា ក្នុងពិធីជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាងម៉ា លោក Win Myint ក្នុងឱកាសមកវៀតណាមចូលរួម មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ វៀតណាមជាវិនិយោគិនធំ ទី ៧ ក្នុងចំណោមប្រទេសវិនិយោគចំនួន ៤៩ នៅមីយ៉ាងម៉ាដោយមាន គំរោងការណ៍ចំនួន ១៨ និងទុនវិនិយោគឡើងដល់ ២ ពាន់លាន ១០០ លានដុលារ អាមេរិក។ 
ប្រធានរដ្ឋសភាវៀតណាមជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាងម៉ា - ảnh 1 ប្រធានរដ្ឋសភាវៀតណាមជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាងម៉ា (រូបថត៖ VOV)

(VOVworld) – នារសៀលថ្ងៃទី ១១ ឧសភា ក្នុងពិធីជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាងម៉ា លោក Win Myint ក្នុងឱកាសមកវៀតណាមចូលរួម មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ វៀតណាមជាវិនិយោគិនធំ ទី ៧ ក្នុងចំណោមប្រទេសវិនិយោគចំនួន ៤៩ នៅមីយ៉ាងម៉ាដោយមាន គំរោងការណ៍ចំនួន ១៨ និងទុនវិនិយោគឡើងដល់ ២ ពាន់លាន ១០០ លានដុលារ អាមេរិក។ ប្រទេសទាំងពីរខំប្រឹងប្រែងឆ្ពោះទៅគោលដៅទទួលតំលៃប្រាក់ពាណិជ្ជកម្មទេរភាគីបាន ១ ពាន់លានដុលារអាមេរិកដែលបានដាក់ចេញ។ រីឯខ្លួនវិញ ប្រធានាធិបតីមីយ៉ាងម៉ា លោក Win Myint បានអះអាងថា៖ មីយ៉ាងម៉ាគាំទ្រវៀតណាមចុះឈ្មោះក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អណត្តិ ២០២០-២០២១ ព្រមទាំង ឲ្យដឹងថែមទៀត ថា៖ ក្នុងអណត្តិជាប្រធានាធិបតីរបស់ខ្លួន លោកនឹងជំរុញកិច្ចសហប្រត្តិការជា មួយវៀតណាមឲ្យបានខ្លាំងក្លាថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ