ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបចរចាជាមួយ ប្រធានរដ្ឋសភាទួរគីនិងទទួលជួបសវនាការប្រធានាធិបតីទួរគី

(VOVWORLD) - នាថ្ងៃទី១១ ខែតុលា នៅទីស្នាក់ការរដ្ឋសភាទួរគី រដ្ឋធានីអង់ការ៉េ ប្រធាន រដ្ឋសភាទួរគីលោក Binali Yildirim បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិ សណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបចរចាជាមួយ ប្រធានរដ្ឋសភាទួរគីនិងទទួលជួបសវនាការប្រធានាធិបតីទួរគី - ảnh 1ទិដ្ឋភាពនៃជំនួបចរចា 


 
នៅក្នុងជំនួបចរចាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនេះ លោក Binali Yildirim បាន អះអាងថា ទួរគីមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសនានា ក្នុងតំបន់អាស៊ាន ពិសេសគឺប្រទេសវៀតណាម។ ចំណែកឯប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងដែរថា វៀតណាមជានិច្ច កាលយកចិត្តទុកដាក់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយប្រទេសនានានៅតំបន់អឺរ៉ុបខាងត្បូងនិង មជ្ឈឹមបូព៌ាក្នុងនោះទួរគីជាដៃគូសេដ្ឋកិច្ចសំខាន់មួយរបស់វៀតណាមនៅក្នុង តំបន់នេះ។         ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពគ្នាថា នឹងជំរុញបន្ថែមនូវការផ្លាស់ប្ដូរ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរដើម្បីសម្រេចឲ្យបាននូវគោលដៅទទួលបានទំហំពាណិជ្ជ កម្មទ្វេភាគីប្រមាណ៤ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យទួរគីឆាប់ទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀត ណាម ព្រមទាំងលុបចោលវិធានការគាំពាពាណិជ្ជកម្មនិងការអនុវត្តពន្ធប្រឆាំង ការលក់បង្ខូចតម្លៃទៅលើមុខទំនិញនាំចេញមួយចំនួនរបស់វៀតណាម។ លោកស្រីក៏មានគោលបំណងថា ភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធដើម្បី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគមនាគមន៍ដឹកជញ្ជូន ជំរុញកិច្ចសហប្រតិ បត្តិការអាកាសចរណ៍រវាងក្រុមហ៊ុន Vietnam Airlines និង Turkish Airlines ក៏ដូច ជាកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិនិងវិទ្យាសាស្ត្របច្ចេកវិទ្យាផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបចរចាជាមួយ ប្រធានរដ្ឋសភាទួរគីនិងទទួលជួបសវនាការប្រធានាធិបតីទួរគី - ảnh 2 ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan

        នារសៀលថ្ងៃដដែល នៅវិមានប្រធានាធិបតី ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបាន ផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ប្រធានាធិបតីលោក Tayyip Erdogan បាន បញ្ជាក់ថា ទួរគីគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីឲ្យ បានសមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

        ជំនួបសវនាការជាមួយប្រធានាធិបតីទួរគី ជាសកម្មភាពចុងក្រោយនៅក្នុង ក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគីរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ