ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប សំណេះសំណាលជាមួយគំរូល្អក្នុងកិច្ចការពារសន្តិសុខមាតុភូមិ

(VOVWORLD) - នាព្រឹកថ្ងៃទី៦ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជា មួយគណៈប្រតិភូជាគំរូល្អក្នុងចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុ ភូមិ” និងចលនា “ប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ” របស់ក្រសួង នគរបាល។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប សំណេះសំណាលជាមួយគំរូល្អក្នុងកិច្ចការពារសន្តិសុខមាតុភូមិ - ảnh 1 លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនៃកម្លាំងនគរបាលប្រជាជន។ (រូបថត៖ quochoi.vn)

អញ្ជើញថ្លែងនៅជំនួបនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖  

“បុព្វហេតុកសាងនិងការពារមាតុភូមិក្នុងយុគសម័យសមាហរណកម្ម អន្តរជាតិយ៉ាងទូលំទូលាយ នាបច្ចុប្បន្ននេះ កំពុងប្រឈមនឹងភារកិច្ចដ៏ធ្ងន់ធ្ងរ ណាស់ ដែលទាមទារឲ្យកម្លាំងនគរបាលប្រជាជនត្រូវតែផ្លាស់ប្ដូរថ្មី លើក កំពស់គុណភាពនិងប្រសិទ្ធភាពការងារ តស៊ូ វាយឲ្យបរាជ័យនូវគ្រប់ឧបាយ កល អំពើបំផ្លាញប្រឆាំងរបស់អានុភាពអមិត្ត។ ទន្ទឹមនេះ ត្រៀមខ្លួនជា ស្រេចឆ្លើយតបនឹងការគំរាមកំហែងសន្តិសុខក្រៅប្រពៃណី បង្ក្រាប រាំង ស្កាត់ឧក្រិដ្ឋកម្មនិងអំពើរំលោភបំពានច្បាប់ ជំរុញខ្លាំងក្លានូវចលនា “ប្រជា ជនទាំងមូលការពារសន្តិសុខមាតុភូមិ ដោយផ្សាភ្ជាប់នឹងចលនាប្រឡង ប្រណាំងផ្សេងៗទៀតនៅក្នុងកម្លាំងនគរបាលប្រជាជនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ