ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញមិន ជួបពិភាក្សាការងារជាមួយប្រធាន ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី
(VOVWORLD) - នារសៀលថ្ងៃទី៩ ខែកញ្ញា តាមម៉ោងនៅទីក្រុងមូស្គូ (រុស្ស៊ី) ប្រធានក្រុមប្រឹក្សា សហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matvienko បាន អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានរដ្ឋសភាលោក ត្រិន ថាញមិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី (ពីថ្ងៃទី៨-១០កញ្ញា)។
ប្រធានក្រុមប្រឹក្សា សហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matvienko អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានរដ្ឋសភា
លោក ត្រិន ថាញមិន។ (រូបថត៖ VOV) |
ក្នុងពិធីទទួល ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Matvienko បានសង្កត់ធ្ងន់ថា ការដែលលោកប្រធានរដ្ឋសភា ត្រិន ថាញមិន អញ្ជើញមកកាន់ សហព័ន្ធរុស្ស៊ី បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ពូទីន នៅវៀតណាម (ខែមិថុនា) គឺមានអត្ថន័យជានិមិត្តរូបខ្ពស់ ដែលអនុញ្ញាតឱ្យភាគីទាំងពីរធ្វើការ ផ្លាស់ប្តូរនៅថ្នាក់រដ្ឋសភា ដើម្បីរួមចំណែកក្នុងការអនុវត្តកិច្ចព្រមព្រៀង និងឯកសារ ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។
ជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ។ (រូបថត៖ VOV) |
នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួល រៀបចំសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០២៥។ អំពីកិច្ចសហប្រតិបត្តិការអន្តរសភា ភាគីទាំងពីរបន្តបង្កើន ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ថ្នាក់ដឹកនាំរដ្ឋសភា សកម្មភាពសហប្រតិបត្តិការរវាង ស្ថាប័នរដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព ក្រុមសមាជិកសភាវ័យក្មេង ក្រុម សមាជិកាសភា និងសមាជិកសភា នៃប្រទេសទាំងពីរក្នុងទម្រង់ផ្ទាល់ផងនិងទម្រង់ អនឡាញផង។ លើសពីនេះ បន្តសម្របសម្រួលក្នុងការត្រួតពិនិត្យ និងពន្លឿនការ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខា និង គម្រោងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ; កសាង និងសុក្រិតច្រករបៀងផ្លូវច្បាប់ប្រកប ដោយភាពអំណោយផល គាំទ្ររដ្ឋាភិបាល មូលដ្ឋាន សហគ្រាស និងប្រជាជននៃ ប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃ ផលប្រយោជន៍ទៅវិញទៅមក។
បន្ទាប់ពីជំនួបពិភាក្សា នៅទីស្នាក់ការក្រុមប្រឹក្សាសហព័ន្ធ ប្រធានរដ្ឋសភាវៀត ណាម លោក ត្រិន ថាញមិន និងលោកស្រីប្រធាន V.I Matvienko បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការរវាងខេត្ត Ba Ria - Vung Tau និងខេត្ត Rostov៕