(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតលោក
ប្រធានហូជីមិញ (ថ្ងៃទី១៩ ឧសភា) នាយប់ថ្ងៃទី១៦ ឧសភា នៅទីក្រុង Vinh ខេត្ត
Nghe An ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅពិធីបើកពិធីបុណ្យភូមិ Sen ឆ្នាំ
២០១៥។ពិធីនេះមានចូលរួមរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung តំណាងនៃក្រសួង ស្ថាប័នមជ្ឈឹមជាច្រើននិងតំបន់នានា តំណាងនៃ ខេត្ត
Xiengkhuang របស់ឡាវនិងខេត្ត Nakhon Phanom របស់ថៃទៀតផង។ថ្លែងមតិនៅទី
នេះ លោកស្រី Dinh Thi Le Thanh អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Nghe
An បានលើកច្បាស់ថា៖
![ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីបើកពិធីបុណ្យភូមិ Sen ឆ្នាំ២០១៥ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_05_17/lang sen.jpg) |
កម្មវិធីសំដែងសិល្បៈនៅក្នុងពិធីបើក (រូបថត៖nhandan.com.vn) |
“ពិធីបុណ្យភូមិ Sen គឺជាការបង្ហាញពីមនោសញ្ចេតនា ការគោរពរាប់អាន និងការ ដឹងគុណបំណាច់ដោយឥតកោះត្រើយរបស់ប្រជាជននៅទូទាំងប្រទេស មិត្តភក្ដិ អន្តរជាតិចំពោះគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ។ពីនោះ រួម
ចំណែកជំរុញចលនាសិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធាន
ហូជីមិញ”៕