ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅទស្សនាមន្ទីរពេទ្យអន្តរជាតិ La Vie នៅប្រទេសឡាវ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលនៃរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) និងបំពេញទស្សនកិច្ចការងារនៅឡាវ នាព្រឹកថ្ងៃទី៦ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យអន្តរជាតិ La Vie នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
ប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះសម្ភារៈ និងបរិក្ខារពេទ្យទំនើបរបស់មន្ទីរពេទ្យ ដែលបានបណ្តាក់ទុននិងសាងសង់ដោយសហគមន៍ជនវៀតណាមនៅប្រទេសឡាវ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជជែកជាមួយកម្មាភិបាលនិងបុគ្គលិកនៃមន្ទីរពេទ្យអន្តរជាតិ La Vie។ រូបថត៖ VOV |
ដោយយល់ព្រមនឹងសំណើពង្រីកកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ជាមួយមន្ទីរពេទ្យក្នុងស្រុក ប្រធានរដ្ឋសភាបានចាត់ទុកថា មន្ទីរពេទ្យ និងសាកលវិទ្យាល័យធំៗដែលមានដេប៉ាតឺម៉ង់វេជ្ជសាស្ត្រ និងឱសថសាស្ត្រក្នុងស្រុក ត្រូវពង្រីកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយគ្រឹះស្ថានពេទ្យនៅក្រៅប្រទេស និងពិនិត្យព្យាបាលអ្នកជំងឺដោយផ្ទាល់។
មន្ទីរពេទ្យអន្តរជាតិ La Vie គឺជាមន្ទីរពេទ្យថ្នាក់ ១ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាលឡាវ ដោយអភិវឌ្ឍជំនាញស៊ីជម្រៅផ្នែកបេះដូង និងប្រព័ន្ធក្រពេញបញ្ចេញក្នុង(endocrine)។ មន្ទីរពេទ្យនេះត្រូវបានវិនិយោគ និងសាងសង់ដោយសហគ្រាសវៀតណាមនៅប្រទេសឡាវ។ មន្ទីរពេទ្យនេះត្រូវបានបើកឲ្យដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ជាកន្លែងពិនិត្យនិងព្យាបាលជំងឺសម្រាប់សហគមន៍ជនវៀតណាមក្នុងប្រទេសឡាវ និងប្រជាជនឡាវដែលមានតម្រូវការពិនិត្យ និងព្យាបាលជំងឺ៕