ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម
(VOVWORLD) - ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជឿជាក់ថា លោកឯកអគ្គរដ្ឋទូត នឹងក្លាយជាស្ពានតភ្ជាប់ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - ឡាវ ឡាវ - វៀតណាមផងដែរ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឡាវ |
អញ្ជើញថ្លែងនៅក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang នារសៀលថ្ងៃទី ២ ខែកុម្ភៈនៅវិមានរដ្ឋសភានោះ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើថា ក្នុងពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរ គួរតែបង្កើនថែមទៀត នូវកិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ជាមួយគ្នាក្នុងសកម្មភាពតាក់ តែងច្បាប់ ក៏ដូចជាសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន ជាពិសេសនៅទីក្រុងធំៗ រួមទាំងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានានៃប្រទេសទាំងពីរផងដែរ។ លោកស្រីប្រធានរដ្ឋសភាបានបញ្ជាក់ថា រដ្ឋសភា វៀតណាមត្រៀមខ្លួនជានិច្ច ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់លោកឯកអគ្គរដ្ឋទូត បំពេញប្រកប ដោយជោគជ័យនូវអាណត្តិបេសកកម្មការទូតរបស់ខ្លួននៅវៀតណាម។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជឿជាក់ថា លោក ឯកអគ្គរដ្ឋទូត នឹងក្លាយជាស្ពានតភ្ជាប់ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - ឡាវ ឡាវ - វៀតណាមផងដែរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឡាវ លោក Sengphet Houngboungnuang បានអះអាងថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងប្រទេសទាំងពីរអោយបានខ្លាំងក្លាថែមទៀត ព្រមទាំងសង្ឃឹមថា ក្នុងអំឡុងពេលនៃអាណត្តិនៅវៀតណាម លោកនឹងបន្តទទួលបានការគាំទ្រពីថ្នាក់ដឹកនាំរដ្ឋសភានិងស្ថាប័ននានារបស់រដ្ឋសភាវៀតណាមផងដែរ៕