ប្រធានរដ្ឋ Truong Tan Sang ជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ

ប្រធានរដ្ឋ Truong Tan Sang ជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ជួបប្រាស្រ័យអ្នកបោះឆ្នោត
ទីក្រុងហូជីមិញ


(VOVworld)-បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុននឹងសម័យប្រជុំ លើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី៤មិនា ប្រធានរដ្ឋ
លោកTruong Tan Sangរួមជាមួយសមាជិកសភាទីក្រុងហូជីមិញបានមាន ការ
ជួបប្រា ស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ។ នៅទីនេះ លោក Truong
Tan Sang បានទទួលយករាល់មតិរបស់អ្នកបោះឆ្នោត ព្រមទាំងមាន បំណងថា
អ្នក បោះឆ្នោតបន្តពង្រីកប្រពៃណីកសាងរដ្ឋអំណាចតាមរយៈការបោះ ឆ្នោត។​
ប្រធាន រដ្ឋបានស្នើរឲ្យអ្នកបោះឆ្នោតចូលរួមការបោះឆ្នោតយ៉ាងសកម្ម និងជ្រើស
រើស សមាជិកឈ្លាវៃនិងមានសីលធម៌ ដើម្បីប្រជាជនដើម្បីប្រទេស ជាតិព្រម
ទាំងបន្តមានការរួមចំណែកផ្តល់មតិសម្រាប់អាណត្តិខាងមុខនឹងអនុវត្តសកម្ម
ភាពកាន់តែប្រកប ដោយជោគជ័យថែមទៀត។

       ក្នុងថ្ងៃដដែល លោក Truong Tan Sang បានអញ្ជើញចូលរួមការជួបប្រា
ស្រ័យ រវាងក្រុមសមាជិកសភាទីក្រុងហូជីមិញជាមួយបណ្តាអង្គភាពអាជីវកម្ម
សម្ព័ន្ធ សមាគមន៍មុខរបរ ដែលកំពុងធ្វើសកម្មភាពលើភូមិភាគ។ នៅទីនេះ
ប្រធានរដ្ឋ បានស្នើឲ្យអង្គភាពអាជីវកម្ម សម្ព័ន្ធសមាគមន៍មុខរបរត្រូវនាំចេញ
សំណើរសំដៅ ដោះស្រាយរាល់ការជំពាក់ជំពិន បង្កលក្ខណៈងាយស្រួល
សម្រាប់អង្គភាពអាជី វកម្មជាតិមានលទ្ធភាពប្រគួតប្រជែងនិងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ