ប្រារព្ធវេទិកាគោលនយោបាយសកលនៅអេហ្ស៊ីប

(VOVWORLD) - នាថ្ងៃទី១៤ កញ្ញា វេទិកាគោលនយោបាយសកល លើកទី៩របស់ សម្ព័ន្ធភាពហិរញ្ញវត្ថុលើគ្រប់វិស័យ (AFI) បានប្រារព្ធនៅទីក្រុង Sharm El-Sheikh របស់អេហ្ស៊ីប។ 

  (VOVworld) - នាថ្ងៃទី១៤ កញ្ញា វេទិកាគោលនយោបាយសកលលើកទី៩របស់ សម្ព័ន្ធភាពហិរញ្ញវត្ថុលើគ្រប់វិស័យ (AFI) បានប្រារព្ធនៅទីក្រុង Sharm El-Sheikh របស់អេហ្ស៊ីប។ វេទិកាឆ្នាំនេះប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ហើយត្រូវបានវាយ តំលៃថា ជាព្រឹត្តិការណ៍ធំបំផុតដោយមានការចូលរួមរបស់តំណាងមកពីប្រទេស ចំនួន៩៥និងអង្គការហិរញ្ញវត្ថុអន្តរជាតិចំនួន១១៩។

        ថ្លែងមតិប្រារព្ធវេទិកានេះ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi បានអំពាវនាវឲ្យមានការផ្ដល់គំនិតចំពោះការរៀបចំគោលនយោបាយសកល សំដៅជំរុញការអភិវឌ្ឍន៍ដោយនិរន្តរភាពនិងនាំមកនូវផលប្រយោជន៍សំរាប់ ប្រទេសទាំងឡាយ ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍។         នៅវេទិកានេះ ក្រោមការគាំពាររបស់ក្រុមប្រឹក្សាធនាគារកណ្ដាលអារ៉ាប់នោះ មូលនិធិរូបិយវត្ថុអារ៉ាប់ (AMF) និង AFI បានលើកឡើងការផ្ដើមគំនិតច្នៃប្រឌិត តំបន់អារ៉ាប់ក្នុងវិស័យហិរញ្ញវត្ថុលើគ្រប់វិស័យសំដៅឆ្ពោះទៅការធ្វើសាមញ្ញភាវូបនីយកម្មនូវការទាក់ទងជាមួយសេវាកម្មហិរញ្ញវត្ថុក្នុងសង្គមអារ៉ាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ