ប៉ូលីស EU បង្កើតអង្គភាពថ្មីដើម្បីប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់

ប៉ូលីស EU បង្កើតអង្គភាពថ្មីដើម្បីប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់ - ảnh 1
ជនភៀសខ្លួននៅស្លូវេនី (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី២២ កុម្ភៈ ប៉ូលីសសហភាពអឺរ៉ុប (EU) Europol បានបង្កើតអង្គ
ភាពថ្មីមួយដើម្បីទប់ទល់នឹងសកម្មភាពនាំជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងទ្វីប
នេះ។អង្គភាពមានទីស្នាក់ការនៅទីក្រុង La Hay ប្រទេសហូល្លង់នេះ នឹងជួយសមា
ជិក EU ទាំងឡាយបង្កើនការផ្លាស់ប្ដូរព័ត៌មាននិងសហប្រតិបតិ្តការ។នេះជាចំណែក
មួយនៃការខំប្រឹងប្រែងសំដៅទប់ស្កាត់រលកជនភៀសខ្លួនដែលរត់ គេចពីសង្គ្រាម
និងភាពក្រីក្រមកកាន់អឺរ៉ុប។នាយក Europol លោក Rob Wainwright បានឲ្យដឹងថា
សកម្មភាពជួញដូរមនុស្សកំពុងជាប្រភេទបទល្មើស ផុសផុលនៅអឺរ៉ុប។តាមការ
ស្ថិតិរបស់ Europol ថា មាន៩០%នៃ បរិមាណមនុស្សដែលស្វែងរកបទបញ្ញាត្តិ
ភៀសខ្លួននៅអឺរ៉ុប មកកាន់ទ្វីបនេះ អាស្រ័យដោយបណ្ដាញជួញដូរមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ