បេសកជនទទួលបន្ទុកបញ្ហានុយក្លេអ៊ែរកូរ៉េខាងត្បូងនិងជប៉ុនពិភាគ្សាអំពីវិធានការទប់ទល់នឹងស.ប.បកូរ៉េ

(VOVworld) - មន្ត្រីមួយរូបនៃក្រសួងការបរទេសកូរ៉េខាងត្បូងឲ្យដឹងថា នាថ្ងៃទី
 ២៤ សីហា ក្រុមបេសកជនទទួលបន្ទុកបញ្ហានុយក្លេអ៊ែររបស់ប្រទេសនេះនិងជប៉ុន
បានជួបពិភាគ្សាអំពីវិធានការទប់ទល់នឹងករណីដែលស.ប.បកូរ៉េបាញ់សាកល្បង
កាំជ្រួចពីនាវាមុជទឹក នាព្រឹកថ្ងៃដដែល។តាមមន្ត្រីរូបនេះថា ភាគីទាំងពីរ បានសំដែង
ការព្រួយបាម្ភយ៉ាងជ្រាលជ្រៅចំពោះអំពើបង្ករឿងហេតុនិងគំរាមកំហែងជាបន្ត
បន្ទាប់របស់ព្យុងយ៉ាង។នាបច្ចុច្បន្ន ខ្លឹមសាលំអិតនៃជំនួបពិភាគ្សា នេះមិនទាន់បាន
ប្រកាសនៅឡើយ ប៉ុន្តែអ្នកសង្កេតការណ៍ជាច្រើនចាត់ទុកថា ភាគីទាំងពីរអាចបាន
ផ្លាស់ប្ដូរយោបល់អំពីវិធានការទប់ទល់នឹងអំពើបង្ករឿងហេតុថ្មីបំផុតរបស់ស.ប.ប
កូរ៉េ នៅវេទិកា អ.ស.បនិងស្ថាប័នថាមពលបរិមាណូ អន្តរជាតិ (IAEA)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ