បេសកជន​​នុយក្លេអ៊ែរ​អាមេរិក និង​ចិន ​ស្វែង​រករបៀប​​​ជំរុញ​ឲ្យ​ចាប់ផ្តើម​កិច្ចសន្ទនា​​ជាមួយ​កូរ៉េខាងជើង​ឡើងវិញ

(VOVWORLD) - បេសកជនពិសេសទទួលបន្ទុកបញ្ហានុយក្លេអ៊ែររបស់អាមេរិក និងចិននៅថ្ងៃទី៥ ខែមេសា បានជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោន ស្តីពីបញ្ហាការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
បេសកជន​​នុយក្លេអ៊ែរ​អាមេរិក និង​ចិន ​ស្វែង​រករបៀប​​​ជំរុញ​ឲ្យ​ចាប់ផ្តើម​កិច្ចសន្ទនា​​ជាមួយ​កូរ៉េខាងជើង​ឡើងវិញ - ảnh 1រូបថត៖ Yonhap/TTXVN

នៅក្នុងកិច្ចសន្ទនានេះ បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim និងសមភាគីចិន លោក Liu Xiaoming បានពិភាក្សាអំពីឱកាស ដើម្បីសម្រេចបានគោលដៅរួមគ្នានៃការរំសាយអាវុធនុយក្លេអ៊ែរទាំអស្រុងនៅឧបទ្វីបកូរ៉េ និងរបៀបលើកទឹកចិត្តកូរ៉េខាងជើងឱ្យចូលរួមការចរចា។ លោក Kim Sung បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃភាពចាំបាច់ត្រូវមាន "ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់" ចំពោះសកម្មភាពឡើងជណ្តើររបស់កូរ៉េខាងជើង ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់អាមេរិក ប្រដេញតាមការទូត និងកិច្ចសន្ទនាជាមួយកូរ៉េខាងជើង។

ទាក់ទិននឹងកិច្ចសន្ទនានេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងស្នើឡើងពីដំណោះស្រាយថ្មីមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសកូរ៉េខាងជើង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ