ប៉ាឡេស្ទីនសង្ឃឹមរដ្ឋាភិបាលអ៊ីស្រាអែលប្រតិបត្តិតាមអនុសញ្ញាអន្តរជាតិ


ប៉ាឡេស្ទីនសង្ឃឹមរដ្ឋាភិបាលអ៊ីស្រាអែលប្រតិបត្តិតាមអនុសញ្ញាអន្តរជាតិ - ảnh 1
ប៉ាឡេស្ទីនសង្ឃឹមរដ្ឋាភិបាលអ៊ីស្រាអែលប្រតិបត្តិតាមអនុសញ្ញាអន្តរជាតិ (Image: VNA)

(VOV) – នាថ្ងៃទី ១៨ មិនា រដ្ឋអំណាចជាតិប៉ាឡេស្ទីន (PNA) បានអះអាងថា៖ នឹង ជួបធ្វើការជាមួយរដ្ឋាភិបាលអ៊ីស្រាអែលណាដែលគោរពបណ្ដាអនុសញ្ញាអន្តរជាតិ។ សេចក្តីថ្លែងការណ៍ពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីគណបក្ស  Likud នៃនាយករដ្ឋមន្ត្រីកាន់អំណាច លោក Benjamin Netanyahu ដណ្តើមបានជ័យជំនះ ក្នុងការបោះឆ្នោតសកលនៅអ៊ីស្រាអែលនាថ្ងៃទី ១៧ មិនា កន្លងទៅ។ អ្នកនាំពាក្ស ខុទ្ទកាល័យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rdineh បានឲ្យដឹងថា៖ ប្រជាជនប៉ាឡេស្ទីនមានគោលបំណងថា៖ រដ្ឋាភិបាលអ៊ីស្រាអែលទទួលស្គាល់ ដំណោះស្រាយរដ្ឋចំនួន ២ និង Jerusalem ខាងកើតគឺជារដ្ឋធានីនៃរដ្ឋប៉ាឡេស្ទីន។
ក្នុងពេល នោះ មន្ត្រីជាន់ខ្ពស់នៃអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Yasser
Abded Rabbo បានចាត់ទុកថា៖​ លទ្ធផលនៃការបោះឆ្នោតរដ្ឋសភាអ៊ីស្រាអែលបាន
បើកចេញសផ្លូវតស៊ូដ៏លំបាកនិងយូរអង្វែងមួយសំរាប់ប្រជាជនប៉ាឡេស្ទីនក្នុងការ
តស៊ូប្រឆាំងនឹងអ៊ីស្រាអែល។ លោក Rabbo បានអំពាវានាវឲ្យសម្រេចបណ្តាជំហាន
ឆ្ពោះទៅការបញ្ចប់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាមួយអ៊ីស្រាអែល
ព្រមទាំង ជំរុញការប្តឹងតវ៉ាអ៊ីស្រាអែលនៅតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ (ICC)
ដោយបទឧក្រិដ្ឋកម្មសង្គ្រាម ចំពោះប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាក្នុងឆ្នាំ
២០១៤។

នាថ្ងៃដដែល សហភាពអឺរ៉ុប (EU) បានចេញសេចក្តីប្រកាសអបអរសារទ នាយក
រដ្ឋមន្ត្រី ​Netanyahu ជាប់ឆ្នោតក្នុងការបោះឆ្នោតលើកនេះ។ ក្នុងសេចក្តីថ្លែងការ
ពោលខាងលើ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការ
បរទេសរបស់  EU លោកស្រី Federica Mogherini ក៏បានលើកច្បាស់ដែរថា៖ EU គាំទ្រចាប់ផ្តើមដំណើការសន្តិភាពនៅមជ្ឈឹមបូព៌ារឡើងវិញ ឆ្ពោះទៅវិធានការ
សន្តិភាព សំរាប់ជំលោះនៅតំបន់នេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ