ផ្នែកការទូតត្រូវរួមចំណែកកសាងបរិយាកាសសន្តិភាពស្ថិរភាពដើម្បីកសាងនិងការពារមាតុប្រទេស
|
ផ្នែកការទូតត្រូវរួមចំណែកកសាងបរិយាកាសសន្តិភាពស្ថិរភាពដើម្បីកសាងនិងការពារមាតុប្រទេស (VOV) |
Vovworld-ដើម្បីរំលឹកខួបលើកទី៧០ទិវាបង្កើតផ្នែកការទូតវៀតណាម នា
រសៀលថ្ងៃទី២២សីហានៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុនីស្តវៀតណាម
លោក Nguyen Phu Trong បានជួបសន្ទនាជាមួយគណៈប្រតិភូកម្មភិបាលក្រសួង
ការបរទេសគំរូតាមបណ្ដាសម័យកាល។
នៅពិធីនេះ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា ក្នុងដំណើរការ
កសាងនិងការពារមាតុប្រទេសសមាហរណកម្មអន្តរជាតិ ទន្ទឹមនឹងឱកាសនិងភាព
ងាយស្រួលនៅមានការលំបាកសាកល្បងជាច្រើន។ ហេតុនេះហើយទាមទាផ្នែក
ការទូតចាំបាច់ត្រូវខំប្រឹងប្រែងថែមទៀត។
“សង្ឃឹមថា កម្មាភិបាលផ្នែកការទូតជំនាន់មុនបន្តបណ្ដុះបណ្ដាលណែនាំជួយ
ឧបត្ថម្ភជំនាន់ក្រោយ។ រីឯការទទួលខុស្តរូវរបស់បក្សនិងរដ្ឋនឹងជានិច្ចកាលយកចិត្ត
ទុកដាក់ដល់ផ្នែកការទូត។ គោលដៅស្នូលគឺសន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍ ជា
មិត្តរបស់ប្រទេសទាំងអស់៕”