ផ្នែកកសិផល-រុក្ខផល-ជលផលរបស់វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ៦,៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែកន្លងមក

(VOVWORLD) - ក្នុងរយៈពេល ៨ ខែ ក្រុមទំនិញមួយចំនួនបានកត់ត្រាកំណើននៃតម្លៃនាំចេញ ដូចជា៖ បន្លែនិងផ្លែឈើ អង្ករ ស្វាយចន្ទី កាហ្វេ ផលិតផលបសុសត្វ... ក្នុងនោះ អង្ករ និងកាហ្វេមានការកើនឡើងខ្លាំងគឺ ១១,៥% និង ៨,៥%។ ទាក់ទងនឹងទីផ្សារ ចិន អាមេរិក និងជប៉ុន នៅតែជាទីផ្សារនាំចេញធំជាងគេទាំងបី។
ផ្នែកកសិផល-រុក្ខផល-ជលផលរបស់វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ៦,៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែកន្លងមក - ảnh 1កែច្នៃកសិផលសម្រាប់នាំចេញនៅក្រុមហ៊ុនអាហារនិងបន្លែ An Giang (Antesco)។
(រូបថត៖ Vu Sinh/TTXVN)
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានប្រកាសតួរលេខស្ថិតិថ្មីបំផុត ដែលបង្ហាញថា ក្នុងរយៈពេល ៨ ខែកន្លងមកនេះ ទំហំនាំចេញ-នាំចូលកសិផល-រុក្ខផល-ជលផលសរុបរបស់វៀត
ណាម ត្រូវបានគេប៉ាន់ប្រមាណថា សម្រេចបាន ៥៩,៧ ពាន់លានដុល្លារអាមេរិក ខណៈដែលអតិរេកពាណិជ្ជកម្មមានតម្លៃលើសពី ៦,៧ ពាន់លានដុល្លារ។
ក្នុងរយៈពេល ៨ ខែ ក្រុមទំនិញមួយចំនួនបានកត់ត្រាកំណើននៃតម្លៃនាំចេញ ដូចជា៖ បន្លែនិងផ្លែឈើ អង្ករ ស្វាយចន្ទី កាហ្វេ ផលិតផលបសុសត្វ... ក្នុងនោះ អង្ករ និងកាហ្វេមានការកើនឡើងខ្លាំងគឺ ១១,៥% និង ៨,៥%។ ទាក់ទងនឹងទីផ្សារ ចិន អាមេរិក និងជប៉ុន នៅតែជាទីផ្សារនាំចេញធំជាងគេទាំងបី។
ដើម្បីឆ្លៀតយកឱកាសពីទីផ្សារ ជាពិសេសក្រុមផលិតផលដែលមានប្រៀបខ្លាំង និងកំណើនល្អ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បាននិងកំពុងណែនាំដល់មូល ដ្ឋាននានា ដើម្បីកែសម្រួលផែនការផលិតកម្ម ជំរុញការនាំចេញ ទន្ទឹមនឹងនោះ ជំរុញ ការចរចា បើកទ្វារទីផ្សារនាំចេញជាផ្លូវការ; ចរចាដើម្បីដោះស្រាយឧបសគ្គបច្ចេកទេស ពង្រីកទីផ្សារនាំចេញសម្រាប់កសិផលរុក្ខផលនិងជលផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ